ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​ទស្សនា​ផ្កា​សាគូ​រ៉ាដ៏​ពេញ​និយម​នៅ​ជប៉ុន

7 ឆ្នាំ មុន

អង្គការ​លើក​ស្ទួយ​លើ​វិស័យ​ទេសចរណ៍​ប្រទេស​ជប៉ុន បាន​ណែនាំ​ឱ្យ​ចូល​ទស្សនា​ផ្កា​សាគូ​រ៉ា ដ៏​ពេញ​និយម​ចំនួន​៧​កន្លែង​ប្រចាំឆ្នាំ​២០១៧ ។ វេ​ប​សាយ​«Jinto» បាន​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​របស់​ផ្កា​សាគូ​រ៉ា​រីក​ស្គុសស្គាយ

អង្គការ​លើក​ស្ទួយ​លើ​វិស័យ​ទេសចរណ៍​ប្រទេស​ជប៉ុន បាន​ណែនាំ​ឱ្យ​ចូល​ទស្សនា​ផ្កា​សាគូ​រ៉ា ដ៏​ពេញ​និយម​ចំនួន​៧​កន្លែង​ប្រចាំឆ្នាំ​២០១៧ ។ វេ​ប​សាយ​«Jinto» បាន​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​របស់​ផ្កា​សាគូ​រ៉ា​រីក​ស្គុសស្គាយ​នៅ​ទូ​ទាំង​ប្រទេស ។

សាគូ​រ៉ា ជា​និមិត្ដរូប​នៃ​ការ​ឈាន​ចូល​រដូវ​ស្លឹកឈើ​លាស់​របស់​ជប៉ុន ដោយ​មាន​ច្រើន​ជាង​៣០០​ពូជ​ខុស​ប្លែក​គ្នា​ទាំង​រូបរាង និង​ពណ៌ ។ ទូ​ទាំង​ប្រទេស​ជប៉ុន មាន​តំបន់​ទស្សនា​ផ្កា​សាគូ​រ៉ា​ជាង​១០០ និង​រីក​ស្គុសស្គាយ​ក្នុង​ពេល​ខុស​ៗ​គ្នា ធ្វើ​ឱ្យ​គ្រប់​តំបន់​នៅ​ជប៉ុន មាន​ផ្កា​សាគូ​រ៉ា​រីក​ឆ្លាស់​ពេល​គ្នា ។

អំឡុង​ពេល​ផ្កា​សាគូ​រ៉ា ចាប់ផ្ដើម​រីក និង​ជា​ចំណុច​ដ៏​ពេញ​និយម​បំផុត ចាប់តាំងពី​ខែមេសា រហូត​ដល់​ខែឧសភា ។

ទីតាំង​គួរ​ឱ្យ​ទស្សនា​ផ្កា​សាគូ​រ៉េ​ដ៏​ពេញ​និយម​៧​កន្លែង នៅ​ទូ​ទាំង​ជប៉ុន ៖
១-​ឧទ្យាន​ធារ​ណៈ​«Omura Park» នៅ​ខេត្ដ​ណា​ហ្គា​សា​គី ។
២-​ប្រាសាទ​«Tsuyama» នៅ​ខេត្ដ​អូ​កា​យ៉ា​ម៉ា ។
៣-​វត្ដ​«Ninna» នៅ​ក្នុង​ខេត្ដ​ក្យូ​តូ ។
៤-​បឹង​«Kawaguchi» ខេត្ដ​យ៉ា​ម៉ា​ណា​ស៊ី ។
៥-​ឧទ្យាន​ជាតិ​«Shinjuku Gyoen National Garden» ខេត្ដ​តូ​ក្យូ ។
៦-​ឧទ្យាន​ប្រាសាទ​«Tsuruga Castle Park» ខេត្ដ​ហ្វូ​គូ​ស៊ី​ម៉ា ។
៧-​ឧទ្យាន​ប្រាសាទ​«Matsumae Castle Park» ខេត្ដ​ហុ​ក​កៃ​ដូ ៕