ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​​​មហាក្សត្រ​​​​ព្រះ​រាជ​ទាន​តែងតាំង​ព្រះ​​គ្រូ នី សុវណ្ណ​​​មុនី​​​​រ៉េ​ត ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ព្រះ​តេជគុណ​ព្រះ​គ្រូ នី សុវណ្ណ​មុនី​រ៉េ​ត​ ដែល​កន្លង​មក​​បាន​បង្ហាញ​ព្រះ​វត្តមាន​​ជា​ញឹកញាប់ ​ទាំង​ក្នុង​កិច្ច​ការងារ​ពុទ្ធ​ចក្រ និង​អាណាចក្រ​ ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ ចេញ​ព្រះរាជ​ក្រិ​ត្យ​ព្រះ​រាជទាន​​​តែងតាំង​ជា​ព្រះ​រាជា​គណៈ​ថ្នាក់​កិត្តិយស​​គណៈ​មហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

នៅ​​ក្នុង​ព្រះរាជ​ក្រិ​ត្យ ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដែល​ទ្រង់​បាន​ចុះ​ព្រះ​ហ​ស្ថ​លេខា និង​ព្រះរាជ​
ល​ញ្ជ​ករ ​កាលពី​ថ្ងៃ​ទី០​៨ ​កុម្ភៈ ​ទ្រង់​ត្រាស់​បង្គាប់​តែងតាំង​ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ​គណៈ​មហានិកាយ​​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា​​ប្រគេន​ថ្វាយ​ព្រះ​​គ្រូ​នាគ​មុនី​ស​ត្ថា នី សុវណ្ណ​មុនី​រ៉េ​ត ​ឡើង​ទី​ជាព្រះព្រហ្ម​វិជ្ជា​ ។

កម្មវិធី​ប្រកាស​ត្រូវ​បាន​ធ្វើ​ឡើង​ កាលពី​ទី​២០ ​កុម្ភៈ ​នៅ​ក្នុង​បរិវេណ​វត្ត​បុ​ទុម​វ​តី ក្នុង​ពិធី​ប្រកាស​ព្រះរាជា​ក្រឹត្យ​តែ​តាំងគោរមងារមន្ដ្រី​សង្ឃ​ឡើង​​ទី​ជា​ព្រះ​រាជាគណៈ ​និង​ឡើង​ទី​ជាព្រះ​គ្រូ គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា ក្រោម​ព្រះ​វត្តមាន​ព្រះ​អគ្គ​មហា​​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

កាលពី​ថ្ងៃ​ទី​២១​​ កុម្ភៈ​ ​​​ព្រះ​គ្រូ នី សុវណ្ណ​មុនី​រ៉េ​ត ក៏​ទើបតែ​ទទួល​បានមេដាយ មនុស្សធម៌ ពី​កាកបាទក្រហម កម្ពុជា ក្នុង​ពិធី​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូ​ទាំង​រាជធានី ​។ ការ​ទទួល​បាន​មេដាយ​នេះ​ដែល​គឺ​បន្ទាប់​ពី​ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុកដាក់ និង​ចុះ​ជួយ​សល់​ប្រជាពលរដ្ឋ​ក្រីក្រ​កន្លង​មក​​ជា​ហូរហ ។