ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​តូបុក​ម៉ូតូ ស្លា.ប់​ម្នាក់​របួសធ្ងន់​៣​នាក់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ពេល​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ និង​យុវជន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​បន្ទាប់​ពី​បាន​ជួប​ឧប្បទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ …

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ពេល​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ និង​យុវជន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​បន្ទាប់​ពី​បាន​ជួប​ឧប្បទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ កាលពី​វេលា​ម៉ោង​០៩ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​អាង​ក្រពើ ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​០៣ ក្រុងព្រះសីហនុ​ខេត្ត ។

ប៉ូលិស​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គិត​ត្រឹម​ម៉ោង​១១​យប់់​ថ្ងៃ​ដដែល មាន​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​៣​នាក់​ទៀត​បាន​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ (​មន្ទីរពេទ្យ​រស្មី​កំពង់សោម និង​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​) ។

ប្រភព​សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គេ​ពុំ​ទាន់​ដឹង​ថា​ភាគី​ណាមួយ​ជា​អ្នក​បង្ក​ឡើង​នោះ​ទេ ប៉ុន្តែ​យោង​តាម​សម្តី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ឡាយ សា​រ៉េ​ត អាយុ​២២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ពួក​គេ​មាន​គ្នា​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី គ្មាន​ស្លាក​លេខ ចេញពី​ផែ​៥២(​ទំនប់​រលក​)​ឆ្ពោះទៅ​កាន់​ផ្សា​រលើ ក្នុង​គោលបំណង​ទៅ​យក​លុយ​គេ ប៉ុន្តែ​មក​ពាក់​កណ្តាលផ្លូវ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​១​គឿ​ង​ទៀត ម៉ាក​ហុងដា សេ​១២៥ បណ្ដាល​ឲ្យ​ពួក​គេ​ទាំង​៣​នាក់​រងរ​បូស​ធ្ងន់​(២​នាក់​ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ​ដោយ​ពុំ​អាច​សាកសួរ​បាន​) ។

សមត្ថកិច្ច​បន្ត​ថា ដោយឡែក​ភាគី​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លា​លេខ ក្រ​.​ព្រះ​សីហ​នុ 1B-3418  បើកបរ​ដោយ​ឈ្មោះ លឹ​ម ហេង អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ដំណាក់​ចង្អើ ស្រុក​កំពត ខេត្តកំពត បច្ចុប្បន្ន​រស់នៅ​ភូមិ​០១ សង្កាត់​០៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ បាន​ស្លាប់​ពេល​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ ។

ក្រោយ​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ឯ​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​សព​ជន​រង​គ្រោះ​រក្សា​ទុក​នៅ​គ្លី​និ​ច​ឯកជន រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕