ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៣ កុម្ភៈ កើតឡើង​០៩​លើក ស្លា.ប់​០៥​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កើតឡើង​ចំនួន​០៩​លើក (​យប់​០៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​០៥​នាក់​(​ប្រុស​) …

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កើតឡើង​ចំនួន​០៩​លើក (​យប់​០៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៥​នាក់​(​ប្រុស​) រង​របួសធ្ងន់​០៥​នាក់ (​ប្រុស​) របួសស្រាល​០៦​នាក់​(​ប្រុស​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​០៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យាន​១៧​គ្រឿង រួម​មាន ម៉ូតូ​១០​គ្រឿង​, រថយន្ត​តូច​០៤​គ្រឿង​, រថយន្ត​ធំ​០២​គ្រឿង​, យាន​ផ្សេង​ៗ០១​គ្រឿង ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៣​នាក់ (​យប់​០៨​នាក់​) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិ​០៥​លើក​, ផ្លូវ​ខេត្ត​/​ក្រុង​០២​លើក​, ផ្លូវលំ​០២​លើក ។ ដោយឡែក​យានយន្ត​បង្កហេតុ​រួម​មាន ម៉ូតូ​០៥​លើក​, រថយន្ត​តូច​០៤​លើក ។

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ និង​ម៉ូតូ​០២​លើក​, ម៉ូតូ និង​រថយន្ត​តូច​០៣​លើក​, ម៉ូតូ និង​រថយន្ត​ធំ​០២​លើក​ស្លាប់​០២​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​០១​លើក ស្លាប់​០២​នាក់​, រថយន្ត​តូច និង​គោ​យន្ត​០១​លើក ស្លាប់​០១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​០១​លើក​, មិន​គោរព​សិទ្ធិ​០២​លើក ស្លាប់​០១​នាក់​, មិន​ប្រកាន់​ស្តាំ​០១​លើក ស្លាប់​០១​នាក់​, ស្រវឹង​០២​លើក ស្លាប់​០២​នាក់​, ប្រជែង​០១​លើក​, បត់​គ្រោះថ្នាក់​០២​លើក​ស្លាប់​០១​នាក់ ។

ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​០១​លើក ស្លាប់​០១​នាក់ របួស​០១​នាក់​, កណ្តាល​០១​លើក ស្លាប់​០១​នាក់ របួស​០១​នាក់​, តាកែវ​០១​លើក ស្លាប់​០១​នាក់ របួស​០១​នាក់​, ក្រចេះ​០២​លើក ស្លាប់​០១​នាក់ របួស​០១​នាក់​, និង​ខេត្តបន្ទាយមានជ័យ​០២​លើក ស្លាប់​០១​នាក់ របួស​០៣​នាក់ ។

លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​នគរបាល​អនុវត្ត​ច្បាប់​ចរាចរណ៍ បាន​ត្រួតពិនិត្យ​អ្នកបើកបរ​លើស​ល្បឿន ៖ លើស​ល្បឿន​កំណត់​ចំនួន​១៥៨​នាក់​, ធ្វើការ​អប់រំ​៦០​នាក់ មាន​អ្នកបើកបរ​រថយន្ត​តូច​៥១​នាក់ និង​រថយន្ត​ធំ​៩​នាក់​, ពិន័យ​៩៨​នាក់ ដែល​ជា​អ្នកបើកបរ​រថយន្ត​តូច​៩៥​នាក់ និង​រថយន្ត​ធំ​៣​នាក់ ៕