ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានទៀត! ក្នុងរាត្រី​ក្រុងបាត់​ដំបង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ក្រុម​ក្មេង​ទំនើង​ជិត​២០​​នាក់ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​​បង្កា​បង្ក្រាបនៃ​ស្នងការដ្ឋាន​​ខេត្ត ធ្វើការ​​ឃាត់ខ្លួន​​ស្ថិត​​តាម​ដងផ្លូវ និង​តាម​សួនច្បារ​នានា​​​ក្នុង​ក្រុង​បាត់ដំបង កាលពី​វេលា​រំអ​ធ្រា​ត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​២៣​ កុម្ភ​: ខណ​:​ពួក​គេ​ស្រវឹង​ជិះ​ម៉ូតូ​ស្រែក​ឡូឡា និង​ដេញ​កា.ប់​ចាក់​គ្នា​យ៉ាង​អនា​ធិ​ប​តេ​យ្យ​នោះ ​។

ខេត្តបាត់ដំបង ​៖ ក្រុម​ក្មេង​ទំនើង​ជិត​២០​​នាក់ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​​បង្កា​បង្ក្រាបនៃ​ស្នងការដ្ឋាន​​ខេត្ត ធ្វើការ​​ឃាត់ខ្លួន​​ស្ថិត​​តាម​ដងផ្លូវ និង​តាម​សួនច្បារ​នានា​​​ក្នុង​ក្រុង​បាត់ដំបង កាលពី​វេលា​រំអ​ធ្រា​ត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​២៣​ កុម្ភ​: ខណ​:​ពួក​គេ​ស្រវឹង​ជិះ​ម៉ូតូ​ស្រែក​ឡូឡា និង​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​អនា​ធិ​ប​តេ​យ្យ​នោះ ​។

​កម្លាំង​សមត្ថកិច្ច​បាន​​ចំណាយពេល​ជិត​៣​ម៉ោង ​នៅ​វេលាកើតហេតុ​ ដើម្បី​តាម​ស្ទាក់​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ដែល​ពួក​គេ​ស្រវឹង​ជិះ​ម៉ូតូ​ស្រែក​ឡូឡា​តាម​ថ្នល់ ដេញ​កាប់​ចាក់​គ្នា​តាម និង​ប្ត​មូល​ផ្ដុំ​គ្នា​នៅ​តាម​សួនច្បារ​នានា​ក្នុង​ចេតនា​មិនល្អ​ ។ លោក​ឈឿ​ង គឹ​ម​សុង បញ្ជាក់​ថា ក្រោយ​ពី​ប្រមូល​​និង​ឃាត់ខ្លួន លោកស្នងការ​ខេត្ ត​ក៏​បាន​បញ្ជា​ឲ្យ​នាំ​ពួក​គេ​ទៅ​កាន់​ស្នងការ​ទាំង​យប់​ផង​ដែរ ដើម្បី​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ​បន្ត​ ។

បើ​តាម​ការ​ឆ្លើយ​​បំភ្លឺ​ពី​ក្រុម​ក្មេង​ង្វេងផ្ទះ​ទាំងនោះ ក្រោយ​​ឃាត់ខ្លួន គឺ​ភាគច្រើន​ពួក​គេ​អះអាង​ថា ទើប​ចេញពី​ក្លឹ​បកម្សាន្ត​ ​ប៉ុន្តែ​ពួក​គេ​ហាក់​មិន​ចង់​និយាយ​ប្រាប់​សមត្ថកិច្ច នៅ​ពេល​សួរនាំ​អំពី​មូលហេតុ ដែល​នាំ​គ្នា​ជិះ​ម៉ូតូ​ស្រែក​ឡូឡា​តាម​ថ្នល់ និង​មួយ​ចំនួន​ប្រើ​កាំបិត​ដេញ​កាប់​គ្នា​ផង ។

បើ​ទោះជា​សមត្ថកិច្ច​បាន​ជិះ​ដេញ​យ៉ាង​ប្រកិត​ពីក្រោយ និង​ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ក្ដី​ ។ សូម​បញ្ជាក់​ថា កាលពី​ខែ​មុន​ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ម្ដង​ហើយ ក្នុង​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​វង្វេង​ផ្ទះ​ កណ្ដាល​អា​ធ្រា​ត្រ​ដូច​ករណី​ខាងលើ​នេះ ដែល​កាលនោះ​ សមត្ថកិច្ច ឃាត់ខ្លួន​បាន​ជាង​៥០​នាក់​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​អប់រំ ​។ ក្នុង​ចំណោម​ជាង​៥០​នាក់​នោះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ចំនួន​២២​នាក់ តាម​រយ​:​ការ​ធ្វើតេស្ត​ទឹកនោម គឺ​មាន​ផ្ទុក​សារធាតុ​ញៀន​(​ប្រើប្រាស់​ថ្នាំ​ញៀន​)​។