ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរប្លន់​នឹកស្តាយ​អត្តសញ្ញាណ​ប័ណ្ណ ស៊ូ​ត្រឡប់​ទៅ​យក​វិញ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ដែល​ចូល​ទៅ​សំងំ​ក្នុងផ្ទះ​ដាំបាយ​ស៊ី ហើយ​ចាំ​ប្លន់​វាយ​ម្ចាស់ផ្ទះ​នឹង​អង្រែ​បុក​គ្រឿង បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ពីរ​នាក់ ហើយ​រត់គេច​ខ្លួន កាលពី​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់​ទី​២២ កុម្ភៈ ស្ថិត​នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ដែល​ចូល​ទៅ​សំងំ​ក្នុងផ្ទះ​ដាំបាយ​ស៊ី ហើយ​ចាំ​ប្លន់​វាយ​ម្ចាស់ផ្ទះ​នឹង​អង្រែ​បុក​គ្រឿង បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ពីរ​នាក់ ហើយ​រត់គេច​ខ្លួន កាលពី​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់​ទី​២២ កុម្ភៈ ស្ថិត​នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។ តែ​អ្វី​ដែល​កត់សម្គាល់​នោះ យប់​ឡើង​ជនសង្ស័យ​ខាងលើ បាន​ផ្លោះ​របង​ចូល​ក្នុងផ្ទះ​នេះ​ម្ដងទៀត មក​រក​អត្ត​សញ្ញាណប័ណ្ណ​ដែល​ជ្រុះ ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​តែ​ម្ដង​។

លោក​អា៑វ បញ្ញា អធិការរង​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ឯ​ល អា​ហ្សូ​ត ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។ រីឯ​ជន​រង​គ្រោះ​មាន​៣​នាក់ ១-​ឈ្មោះ​ហួ លាង​ហេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មេផ្ទះ (​របួសធ្ងន់​) ២-​ឈ្មោះ​ហេង សុ​ផា​ន់​ណា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​និស្សិត របួសធ្ងន់ និង​៣-​ឈ្មោះ​ថេ​ង សេង​ហៀ​ក ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ ។

នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​មើល​ផ្ទះ​របស់​ខ្លួន ដែល​យូរ​ៗ​មក​មើល​ម្តង លុះ​មក​ដល់​ផ្ទះ​កើតហេតុ បាន​ចាក់សោ​ចូល​ក្នុងផ្ទះ បាន​រៀបចំ​ហូប​បាយ​នៅ​ជាន់​ខាង​ក្រោមផ្ទះ ដោយ​មិន​ទាន់​បាន​ឡើង​ទៅ​លើ​ផ្ទះ​ទេ តែ​បានឃើញ​បាយ​ដាំ​ថ្មី​ៗ ក្នុង​ឆ្នាំង​ខ្សែភ្លើង និង​មាន​ពង​ទា​មួយ​គ្រាប់ តែ​មិន​ចាប់អារម្មណ៍​ទេ ។ លុះដល់​វេលា​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ​ហេង សុ​ផា​ន់​ណា បាន​ឡើងផ្ទះ​ជាន់​ខាងលើ ដើម្បី​យក​ខោអាវ ស្រាប់តែ​ឃើញ​បានឃើញ​ជនសង្ស័យ​ស្ទុះ​ចេញពី​ក្រោយ​ទូ​ដាក់​ខោរ​អាវ​មក​ច្របាច់​.​ក និង​យក​អង្រែ វាយ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ ។

ពេល​នោះ ជន​រង​គ្រោះ​ក៏​បាន​ខំប្រឹង​ស្រែក​ឮ​ដល់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ហួរ លាង​ហេង ត្រូវជា​ម្តាយធំ បាន​ឡើង​ទៅ​មើល ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​យក​អង្រែ​មក​វាយ​ចំ​ក្បាល​ជា​ច្រើន​អង្រែ ហើយ​រត់​ចុះ​មក​ក្រោម ដោយ​មិន​បាន​យក​ទ្រព្យ​ស​ម្ប​ត្ត​អ្វី​ទេ បម្រុង​​ចេញ​តាម​ទ្ធា​រ​មុខ ក៏​បាន​ជួប​និង​ជន​រង​គ្រោះ​ទី​៣ ហើយ​បាន​ដេញ​វាយ តែ​វាយ​មិន​ត្រូវ ដោយ​ជន​រង​គ្រោះ​ទី​៣ បាន​បើក​ទ្ធា​រ​រត់​ចេញ​ទៅ​ក្រៅ​ស្រែកហៅ​ឱ្យ​គេ​ជួយ ។ 

ឃើញ​ដូច្នេះ ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ក្នុង​វិញ​ឡើង​ទៅ​ជាន់​លើ រួច​ចុះ​តាម​បង្អួច រត់គេច​ខ្លួន​បាត់​តែ​ម្តង​។ រហូត​មក​ដល់​វេ​ល​ម៉ោង
០៧ និង​០៥​នាទី​យប់​ថ្ងៃ​ដដែល ជនសង្ស័យ​ឈ្មោះ​ឯ​ល អា​ហ្សូ​ត ក៏​បាន​លួច​ចូល​ផ្ទះ​កើតហេតុ​ម្តងទៀត ក្នុង​គោលបំណង​មក​យក​អត្តសញ្ញាណ​ប​ណ្ណ័​របស់​ខ្លួន ដែល​បាន​ជ្រុះ​នៅ​កន្លែង​កើតហេតុ តែ​រក​មិនឃើញ ក៏​ត្រូវ​នគរបាល​ចាំ​ឃ្លាំមើល​នៅផ្ទះ​ឃាត់ខ្លួន​បាន​តែ​ម្តង​។