ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាមិនស្គាល់ «អាឆេះ» ​ក្នុង​តំបន់រ៉ា​រថ​ភ្លើង និង​រោង​ចក្រ​​ឆ្នាំង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀ.ន​​ដ៏​សកម្ម​ម្នាក់ ​ប្រចាំ​តំបន់​រ៉ា​រថភ្លើង និង​រោងចក្រ​ឆ្នាំង ស្ថិត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួម​ជាមួយ​បក្ខពួក​៤​នាក់​ផ្សេង​ទៀត ទៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ ​។

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​​ដ៏​សកម្ម​ម្នាក់ ​ប្រចាំ​តំបន់​រ៉ា​រថភ្លើង និង​រោងចក្រ​ឆ្នាំង ស្ថិត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួម​ជាមួយ​បក្ខពួក​៤​នាក់​ផ្សេង​ទៀត ទៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ ​។ 

​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​​មេ​ក្លោ​ង​​ម្នាក់​​នេះ  គឺកាលពី​នៅ​ថ្ងៃ​ទី​១៨ ​កុម្ភៈ កន្លងមក សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដូនពេញ ​រួម​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​តាមដាន​ករណី​​ចរាចរណ៍​គ្រឿង​ញៀន នៅ​តំបន់​រោងចក្រ​ឆ្នាំង ​និង​រ៉ា​រថភ្លើង​រាជធានី​ភ្នំពេញ រហូត​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ជាក់ស្តែង​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​និង​ដកហូត​ថ្នាំ​ញៀន​បាន​២០៣​កញ្ចប់ ។ 

​​មេ​ខ្លោង​គ្រឿងញៀន​ខាងលើ ឈ្មោះអែម អន ហៅ​​អា​ឆេះ ​ត្រូវ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​នៅ​ចំណុចផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​គោក​រកា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ ។ ​តាម​ការ​ចង្អុលបង្ហាញ​របស់​បក្ស​ពួក​​​ ឈ្មោះអែម អន ហៅ​អា​ឆេះ​​ នេះ គឺជា​មេ​ខ្លោង​ធំ​ដែល​ប៉ាវ​ផ្តាច់​​ការ​ជួញដូរ​ និង​ចរាចរណ៍​គ្រឿងញៀន ​ក្នុង​តំបន់​រ៉ា​រថភ្លើង និង​រោងចក្រ​ឆ្នាំង​ទាំងមូល និង​ជា​មុខសញ្ញា​ចាស់​ដែល​មាន​ដីកាចាប់ខ្លួន​-​ឃុំខ្លួន របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជាប់ចោទ​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ក្លឹ​ប​នាគ​មាស ក្រុម​ទី​០៤ ផ្លូវជាតិ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​-​ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៥ ដោយ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៣​ឆ្នាំ​។

ប្រភព​បន្ត​ថា រឿង​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ គឺ​ក្រោយ​​​ចាប់ខ្លួន​ឈ្មោះ​អែម អន ហៅ​អា​ឆេះ​ ​គឺ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន​នៅ​តំបន់​រោងចក្រ​ឆ្នាំង និង​រ៉ា​រថភ្លើង ហាក់​មាន​​សភាព​ស្ងប់ស្ងាត់​ គួរ​ឲ្យ​កត់សំគាល់ ​។