ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ នៅ​លើ​ស្ពាន​ព្រំដែន​ប៉ោយ​ប៉ែ​ត​កំពុង​កកស្ទះ​ខ្លាំង​នៅឡើយ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ម៉ោង​១០ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ នៅ​ស្ពាន​ព្រំដែន​ប៉ោយ​ប៉ែ​ត​កំពុង​មានការ​ …

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ម៉ោង​១០ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ នៅ​ស្ពាន​ព្រំដែន​ប៉ោយ​ប៉ែ​ត​កំពុង​មានការ​កកស្ទះ​ខ្លាំង​នៅឡើយ ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រុម​រទេះ​ត្រី​បាន​លើកគ្នា​បិទ​ស្ពាន​ព្រំដែន​ប៉ោយ​ប៉ែ​ត ដើម្បី​ឲ្យ​ភាគី​ថៃ​បញ្ចុះតម្លៃ​ភាស៊ី​លើ​ខេ​ង​ត្រី​របស់​ពួក​គាត់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​បាន​នាំ​គ្នា​អូស​រទេះ​ត្រី​ត្រឡប់​មក​វិញ​ដោយ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ក៏​នាំ​គ្នា​បិទ​ស្ពាន​ព្រំដែន​តែ​ម្តង ដោយ​នាំ​គ្នា​និយាយ​ថា ខាង​ថៃ​នៅ​តែ​បន្ត​ទារ​ថ្លៃ​១​ខេ​ង​១៥០០​បាត​(​ប្រាក់​ថៃ​)​ដូច​ដើម ។ ទោះជា​យ៉ាង​ក៏​ដោយ​ខាង​ផ្លូវ​ថ្មើរជើង​ទាំង​សងខាង​ស្ពាន​ព្រំដែន អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ធ្វើ​ដំណើរ​ទៅ​មក​ជា​លក្ខណៈ​ធម្មតា ។

សូម​បញ្ជាក់​ថា ក្រុម​អាជីវករ​នាំ​ត្រី​ទៅ​ថៃ​បាន​នាំ​គ្នា​ខឹងសម្បារ​យ៉ាង​ខ្លាំង​ដែល​គយ​ថៃ​ទារ​ភាស៊ី​ឡើងថ្លៃ​ជា​បន្តបន្ទាប់​តាម​អំពើ​ចិត្ត ។ ក្រុម​អាជីវករ​និយាយ​ថា តម្លៃ​ដំបូង​ក្នុង​១​ខេ​ង​សណ្ដោង​ដែល​មាន​ត្រី​រ៉ស់​ជាង​១០០​គីឡូក្រាម គយ​ថៃ​ទារ​ភាស៊ី​ត្រឹមតែ​៣០០​បាត​ទេ លុះ​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ទារ​១​ខេ​ងរ​ហូត​១៥០០​បាត ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​រកស៊ី ទើប​លើកគ្នា​តវ៉ា​សុំ​ឲ្យ​ភាគី​ថៃ​បញ្ចុះតម្លៃ​ភាស៊ី​មក​ត្រឹម​៥០០​បាត​វិញ ។

សមត្ថកិច្ច​ច្រក​ទ្វារ​ប្រាប់​ថា មុន​កើតហេតុ ភាគី​ថៃ មាន​មន្ត្រី​គយ ទាហាន​ឈុត​ខ្មៅ និង​តម្រួត បាន​មក​លើ​ស្ពាន​ដោយ​ហាមឃាត់​មិន​ឲ្យ​នាំ​ត្រី​ចូល​ប្រទេស​គេ ព្រោះ​ខឹង​ទារ​តម្លើង​ថ្លៃ​ជា​ច្រើន​ថ្ងៃ​ហើយ​ក្រុម​អាជីវករ​មិន​ព្រម​ធ្វើ​តាម​ការ​ទារ​របស់​ពួក​គេ​(​គយ​ថៃ​) ។

ពេល​នេះ លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម សំអាត នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កំពុង​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ថៃ ដើម្បី​រក​ដំណោះស្រាយ​ជូន​អាជីវករ​ខ្មែរ ហើយ​ភាគី​ថៃ​បាន​សុំ​ឲ្យ​ក្រុម​កម្មករ​រើស​តំណាង​២​នាក់​ទៅ​ជួប​ចរចា​គ្នា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ទឹកដី​គេ ។

ជំនួប​ចរចា​មិនដឹង​ថា​បាន​លទ្ធផល​យ៉ាងណា​នោះ​ទេ ព្រោះ​មិន​ទាន់​បញ្ចប់​នៅឡើយ ខណៈ​ខាង​គយ​ថៃ​បញ្ចុះតម្លៃ​ត្រឹម​១​ខេ​ង​៩០០​បាត​វិញ តែ​ខាង​អាជីវករ​ខ្មែរ​មិន​ព្រម ៕