ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លោក ហុងដា រឹត​បន្តឹង​តេស្ត​កម្លាំង កីឡា​ករ​សំខាន់​ៗ​ច្រើន​នាក់​​បាត់​មុខ​ពី​ក្រុម​ជម្រើស​ជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចម្រាញ់​បាន​ក្រុម​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ ២២​នាក់​ចុង​ក្រោយ ពេល​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចម្រាញ់​បាន​ក្រុម​កីឡាករ​អាយុ​ក្រោម​២៣​ឆ្នាំ ២២​នាក់​ចុង​ក្រោយ ពេល​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ​វិញ​ម្តង ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ MinebeaMitsumi ទល់​នឹង​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​។

ក្រោយ​តេស្ត​កម្លាំង​អំណត់ (30-15IFT) តម្រូវ​ឱ្យ​កីឡាករ​រត់​ចាប់ពី​២០,៥​គីឡូម៉ែត្រ​/១​ម៉ោង គេ​សង្កេត​ឃើញ​ថា បាន​បាត់​មុខ​កីឡាករ​ជើង​ចាស់​ជា​ច្រើន​រូប​របស់​ក្រុម​គោព្រៃ​កម្ពុជា ដូច​ជា ទេស សម្បត្តិ​, កែវ សុខ​ផេង​, ធា​រី ច​ន្ថា​ប៊ី​ន​, កែន ច័ន្ទ​សុ​ភក្តិ , ច្រឹង ពលរដ្ឋ​, ទៀត គី​ម​ហេង សុះ ស៊ូ​ហា​ណា និង គួ​ច សុ​កុ​ម្ភះ ជាដើម​។ ប៉ុន្តែ​ជំនួស​មក​វិញ​ដោយ​កីឡាករ​ដូច​ជា​៖ ស៊ូ យ៉ា​ទី​, រ៉ឹង ប៊ុ​ន​ហៀ​ង​, ឈ​ង់ ប៊ុ​ន​ណាត​, ដាវ នី​ម​, ជឿន ណា​ចា​, កាន់ ពិសាល​, គួ​ច ដា​នី​, វ៉ា​ន់ តៃ​ឡា​មុ​ី និង ត្រាយ វិចិត្រ បន្ទាប់​ពី​រត់​ជាប់​តេស្ត​កម្លាំង​អំណត់ 30-15 IFT​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ កីឡាករ ស៊ូ យ៉ា​ទី ដែល​បាត់​មុខ​ជាង​មួយ​ឆ្នាំ ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​វិញ​ដែរ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​លី​គ​កំពូល​កម្ពុជា
ជាមួយ​​ក្រុមបាល់ទាត់​ណា​ហ្គា​វើ​ល​ដ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ