ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរស​ជន​ជួយ​ដល់​យុវ​ជន​កើត​ជំងឺ​ហើម​ក្បាលជង្គង់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះ​សន្ដិភាព​ចេញផ្សាយ​អត្ថបទ​ក្រោម​ចំណង​ជើង​ថា «កើត​ជំងឺ​ហើម​ក្បាលជង្គង់រក​គ្រូ​បុរាណ​ផ្លុំ​ស្ដោះ​រយៈពេល​៦​ខែ​មិន​ស្រក​ទើប​នាំ​មក​មន្ទីរ​ពេទ្យ» ឆ្នាំ​ទី​៤៤ លេខ​៧២០៥ ចេញផ្សាយ​ថ្ងៃ​សៅ​រ៏​-​អាទិត្យ ទី​៥-៦ មីនា ឆ្នាំ​២០១១​បាន​រៀប​រាប់​ពីយុវជន​កើត​ជំងឺ​ហើម​ក្បាលជង្គង់ឈ្មោះជឺ​ង កប អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​សាឡា​ង​ខាងត្បូង

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះ​សន្ដិភាព​ចេញផ្សាយ​អត្ថបទ​ក្រោម​ចំណង​ជើង​ថា «កើត​ជំងឺ​ហើម​ក្បាលជង្គង់រក​គ្រូ​បុរាណ​ផ្លុំ​ស្ដោះ​រយៈពេល​៦​ខែ​មិន​ស្រក​ទើប​នាំ​មក​មន្ទីរ​ពេទ្យ» ឆ្នាំ​ទី​៤៤ លេខ​៧២០៥ ចេញផ្សាយ​ថ្ងៃ​សៅ​រ៏​-​អាទិត្យ ទី​៥-៦ មីនា ឆ្នាំ​២០១១​បាន​រៀប​រាប់​ពីយុវជន​កើត​ជំងឺ​ហើម​ក្បាលជង្គង់ឈ្មោះជឺ​ង កប អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​សាឡា​ង​ខាងត្បូង ឃុំ​បឹង​សាឡា​ង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ដកំពត ដែល​ជើង​ខាងឆ្វេង​ហើម​ធំ​រហូត​ដល់​ថ្នាក់​ដើរ​មិន​រួច សូ​ម្បី​តែ​ពេល ក្រោក​អង្គុយ ឬ​ផ្អៀង​ម្ដង​ៗ​ត្រូវ​មាន​អ្នក​ជួយ​លើក​ពីរ​នាក់​ទើប​លើក​រួច​នោះ ។ កាលពី​ថ្ងៃ​ទី​
៤ មីនា ត្រូវ​បាន​ធ្វើការ​វះកាត់ រួចរាល់​ហើយ ដោយ​​គ្រូពេទ្យ​កាត់​ត្រឹម​ភ្លៅ​​ ដើម្បី​សង្គ្រោះ​ជីវិត ។

តាម​ការ​ឱ្យ​ដឹង​ពី​ម្ដាយ​ឈ្មោះកង ពៅ អាយុ​៤០​ឆ្នាំបានឱ្យ​ដឹង​ថា បន្ទាប់​ពី​វះកាត់​ហើយ​កូន​របស់​គាត់​សន្លប់​មួយថ្ងៃមួយ​យប់​ទើប​ដឹងខ្លួន​ឡើង​វិញ ។ រហូត​មក​ដល់​ថ្ងៃ​ទី​៨ មីនា នេះ​កូន​របស់​គាត់​បាន​ធូរស្បើយ​ច្រើន​ហើយ ។ ស្ដ្រី​ជា ម្ដាយ​បាន​បន្ដ​ថា ដោយសារ​មានការ​យក​ចិត្ដ​ទុក​ដាក់​ពី​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត ទើប​កូន​គាត់​ឈាន​ទៅធ្វើការ​វះកាត់​រួចរាល់​ហើយ ចំណែក​ឈាម​ដែល​បញ្ចូល​ឱ្យ​កូន​គាត់​នោះគ្រូ​ពេទ្យ​បាន​បញ្ចូល​ឱ្យ​ទាំងអស់​ដោយ​មិន​គិត​ប្រាក់​ពីគាត់​ទេ ព្រោះ​គាត់​គ្មាន​ប្រាក់​សំរាប់​ទិញ​ឡើយ ។

ស្ដ្រី​ជា​ម្ដាយ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សារ​ព័ត៌មាន​កោះសន្ដិភាព​ដែល​ជួយ​ចុះ​ផ្សាយ​ស្តី​ពី​វាសនាកូន​របស់​គាត់ ហើយបន្ទាប់​ពីចុះ​ផ្សាយ​មាន​សប្បុ​រស​ជន​អ្នក​អាន​តាម​រយៈ​សារព័ត៌មាន​យក​ប្រាក់​ទៅ​ផ្ដល់​ឱ្យ​គាត់​ដល់​មន្ទីរពេទ្យ​ជា​ហូរហែ ក្នុង​នោះមានសិស្សសាលា​បាន​យក​ប្រាក់​២០​ដុល្លារ​អា​មេ​រិ​ក ។ មានបងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​បាន​ផ្ញើ​តាម​រយៈ​បងប្អូន​រស់នៅ​ប្រទេសកម្ពុជា​ចំនួន​២០០​​ដុល្លារ​អា​មេ​រិ​ក។ សប្បុរសជន​ដទៃ​ទៀត​គាត់​មិន​បាន​ចាំ​ឈ្មោះ​ចំនួន​៥៥​ដុល្លារ និង​ប្រាក់​៥៥​ម៉ឺន​រៀល ។ ​ចំណែកអំណោយ​តាម​រយៈ​កោះសន្ដិភាព​លើក​នេះ ​មាន​ចំនួន​១១១​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​៨​ម៉ឺន​រៀល ដែល​កោះ​សន្តិ​ភាព​​ទទួល​​បាន​ពី១-​សប្បុរស​ជន​លេខ​ទូរស័ព្ទ​ ០១២ ៨១៨ ៣៣៩ បានឧបត្ថម្ភ​​​១១០​ដុល្លារ ២-​លោក​ចេង ហុង​ជិន និងក្រុម​គ្រួសារ២ម៉ឺន​រៀល ៣-​លោក​កែ ប៉ូលីន ៥ពាន់​រៀល ៤-​កញ្ញា​ស្រី​ វិន​ លក់​តុក្កតា ៥​ពាន់​រៀល ៥-​លោក​វិចិត្រ ​ព្រម​ទាំង​ក្រុម​គ្រួសារ​១ដុល្លារ ៦-​ហាងតុក្កតាទាន់​សម័យ​​១ម៉ឺន​រៀល និង​៧-តារា វត្តី (លក់​ទូរ​សព្ទដៃ) ៤​​ម៉ឺនរៀល។ ​ក្នុង​ពេល​ដែល​តំណាង​​កោះ​សន្តិ​ភាព​​យក​អំណោយ​​ជូន​ដោយ​ផ្ទាល់​ដៃ​នោះ ស្ដ្រី​ជា​ម្ដាយ​រំភើប​រហូត​ស្រក់​ទឹក​ភ្នែក​ដែល​គាត់​ស្មាន​មិន​​ដល់​នូវ​ទឹក​ចិត្ត​ជ្រះ​ថ្លានេះ​ដោយ​លើក​ដៃថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរ​ជន​ទាំងអស់​ដែល​បាន​ផ្ដល់​ជា​ថវិកា​ជួយ​ដល់​ជីវិត​កូន​របស់​គាត់ ៕