ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនកូរ៉េចាប់ដៃគ្នា​ពង្រីកហាងកាហ្វេ​​នៅកម្ពុជា

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ដោយមើលឃើញពីកំណើនតម្រូវការកាហ្វេនៅក្នុងប្រទេសកម្ពុជា​ ក្រុមហ៊ុន Cate Drop Top កូរ៉េ ​បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ​ជាមួយ​ក្រុមហ៊ុន ​ DS Internatonal​ ដើម្បីបើកហាងកាហ្វេនៅក្នុងរាជធានីភ្នំពេញ ។

លោក Thomas Hong ​C.E.O ក្រុមហ៊ុន Cate Drop Top ​បានថ្លែងក្នុងពិធីចុះ MOU កាលពីថ្ងៃ២១ កុម្ភៈ ​នៅសណ្ឋាគាកាំបូឌីយ៉ាណាថា​ ​ “វិស័យ​កាហ្វេនៅកម្ពុជា កំពុង​តែមានការរីកចម្រើនរីកដុះដាលនូវហាងកាហ្វេយ៉ាងខ្លាំង​ បើធៀបទៅនឹងវិស័យកាហ្វេនៅកូរ៉េ ។​ លោកបន្ដទៀតថា គោលបំណងរបស់​ក្រុមហ៊ុន​លោក គឺចង់ផ្ដល់ចំណេះ​​ដឹងនិងបទពិសោធន៍ ​ក្នុងលក់កាហ្វេឲ្យប្រជាពលរដ្ឋកម្ពុជា ​បានយល់ដឹងអំពីគុណភាពកាហ្វេ ​ដែលបានយកមកពីប្រទេសកូរ៉េ ​ដើម្បីឲ្យអតិថិជន​នៅកម្ពុជា បានស្គាល់​រសជាតិ​នៃកាហ្វេធម្មជាតិ ។

បើតាមលោក​ Thomas Hong ​ ហាងកាហ្វេរបស់ក្រុមហ៊ុនលោក​ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ រហូតមកដល់ពេលនេះ​ មានចំនួន ២៣០សាខា ​ ដែលមានទីតាំង នៅក្នុងប្រទេសចិន​ ម៉ាឡេស៊ី វៀតណាម ​ម៉ុងហ្គោលី ម៉ាកាវ ​និងកោះតៃវ៉ាន់ ៕