ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហ្ន៎! ស៊ីឈ្នួល​លក់​ថ្នាំ​ញៀន​ឱ្យ​គេ​

7 ឆ្នាំ មុន

​ខេត្តពោធិ៍សាត់ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ ទី​២១ ខែកុម្ភៈ វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀ.ន​នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ។

​ខេត្តពោធិ៍សាត់ ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពីវេលា​ម៉ោង​០៨​ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២១ ​កុម្ភៈ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ពិន តាំង​រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្មាច់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ។ ទាក់ទង​នឹង​ករណី​នេះ សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នោះ ភ្នាក់ងារ​បាន​ផ្ដល់​ព័ត៌មាន​មក​ថា នៅផ្ទះ​របស់​ឈ្មោះនួន ឌី​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ឃើញ​ក្រុម​មុខសញ្ញា​គ្រឿងញៀន​ចំនួន​៣​នាក់​កំពុង​ជួបជុំ​គ្នា ដែល​អាច​រៀបចំ​ធ្វើ​សកម្មភាព​ជក់ និង​ចែកចាយ ។

ភ្លាម​នោះ ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ និង​ប្រជា​ការពារ​ឃុំ​សំរោង បាន​ចុះ​ទៅ​ព័ទ្ធ​ចាប់​ជា​បន្ទាន់ ប៉ុន្តែ​ចាប់​បាន​តែ​ម្នាក់​ឯ​បក្សពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​មុខសញ្ញា​ឈ្មោះ ពិន តាំង​រី នេះ សមត្ថកិច្ច​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៨​កញ្ចប់​ធំ​ដែល​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ទៀត ។ ជាមួយ​គ្នា​នេះ ក៏​បាន​ដកហូត​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹកសមុទ្រ​មួយ​គ្រឿង ដែល​ជិះ​ធ្វើ​សកម្ម ភាព​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ​ពិន តាំង​រី សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​ខ្លួន​ស៊ីឈ្នួល​ពី​ឈ្មោះ សោម សុខា​គា យក​ទៅ​លក់​ឲ្យ​អ្នក​កាប់​ឈើ​ក្នុង​ព្រៃ ​និង​អ្នក​បើករថយន្ដ​ដឹកឈើ​ជាដើម​ មិនមែន​ជា​របស់​ខ្លួន​នោះ​ទេ ។ ជនសង្ស័យ​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ទាំង​៨​កញ្ចប់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ចំណែក​បក្សពួក​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​នោះ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ៕