ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លៀកពាក់​សិស្សសាលា​ជិះ​ដេញ​ពីក្រោយ តាម​ពិត​មាន​បំណង​…

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ក្រោលគោ ស្រាប់តែ​ត្រូវ​យុវជន​២​នាក់​ស្លៀកពាក់​សម្លៀក​បំពាក់​សិស្សសាលា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ក្នុង​គោលបំណង​ …

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ក្រោលគោ ស្រាប់តែ​ត្រូវ​យុវជន​២​នាក់​ស្លៀកពាក់​សម្លៀក​បំពាក់​សិស្សសាលា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ក្នុង​គោលបំណង​ប្លន់​យក​ម៉ូតូ តែ​សំណាងល្អ​មាន​អ្នកដំណើរ​មក​ទាន់​ស្រែក​ផ្អើល​ឆោឡោ​ធ្វើ​ឲ្យ​ក្រុម​ចោរ​នោះ​ភ័យ​រត់គេច​ខ្លួន​អស់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ មុខ​អគ្គិសនី​ក្រោលគោ ស្ឋិ​ត​នៅ​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ចេញពីផ្ទះ​បំណង​ទៅ​ផ្សារ​ក្រោលគោ ដើម្បី​ទិញ​ម្ហូប ។ ខណៈ​ជិះ​ផុត​ផ្ទះ​អ្នកស្រុក ដល់​វាល​ស្ងាត់ ស្រាប់តែ​យុវជន​២​នាក់​ស្លៀកពាក់​ជា​សិស្សសាលា ជិះ​ម៉ូតូឌុប​គ្នា​ដេញ​តាម​ពីក្រោយ ពេល​មក​ដល់​ជិត​បាន​ស្រែក​ឲ្យ​គាត់​ឈប់ តែ​ដោយ​ឃើញ​សភាពការណ៍​មិនល្អ​គាត់​បាន​បន្ថែម​ល្បឿន ពេល​នោះ​ពួក​ចោរ​បាន​ជិះ​ម៉ូតូ​ដេញ​មក​ទន្ទឹម​គាត់ រួច​វាយ​ស្មា​គាត់ ហើយ​ស្រែក​ឲ្យ​គាត់​ឈប់​ម៉ូតូ​ទៀត ។ ដោយសារ​គាត់​មិន​ព្រម​ឈប់​ម៉ូតូ ក្រុម​ចោរ​នោះ​បាន​ធាក់​ម៉ូតូ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹកតែ​ម្តង ។ ខណៈ​ពេល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នោះ​ក៏​មាន​អ្នក​ធ្វើ​ដំណើរ​មក​ឃើញ​ស្រែក​ផ្អើល​ឆោឡោ ធ្វើ​ឲ្យ​ក្រុម​ចោរ​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូឌុប​គ្នា​បើក​ឡើង​ទៅ​លើ​ថ្នល់ជាតិ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ទំនងជា​ក្រុម​ចោរ​ជិះ​តាម​ក្រោយ​គាត់​តាំងពី​ពេល​ចេញពីផ្ទះ​ម្ល៉េះ ហើយ​ក៏​ប្រហែលជា​តាម​មើល​យូរថ្ងៃ​មក​ហើយ ព្រោះ​គាត់​តែងតែ​ជិះ​ម៉ូតូ​មក​ទិញ​ម្ហូប​នៅ​ផ្សារ​ក្រោលគោ​ស្ទើរតែ​រាល់ថ្ងៃ ក៏​ប៉ុន្តែ​រាល់ថ្ងៃ​មាន​សិស្ស​ជិះ​ម៉ូតូ​មក​រៀន​ដែរ តែ​ព្រឹក​កើតហេតុ​គាត់​យឺត​បន្តិច សិស្ស​ទៅ​ផុត​អស់ ក៏​ជួប​គ្រោះ​តែ​ម្តង ៕