ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន Nwaneri សាង​ប្រវត្តិសាស្ត្រ​ពិសេស​នៅ Premier League កាលពី​យប់មិញ

1 ឆ្នាំ មុន

អង់គ្លេស ៖ យុវជន Ethan Nwaneri អាយុ​១៥​ឆ្នាំ​បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​

អង់គ្លេស ៖ យុវជន Ethan Nwaneri អាយុ​១៥​ឆ្នាំ​បាន​ក្លាយជា​កីឡាករ​ក្មេង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស English Premier League (EPL) បន្ទាប់​ពី​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់​ក្រុម​ឈុត​ធំ Arsenal នៅ​ក្នុង​ជ័យជម្នះ ៣​ទល់​នឹង​០ លើ​ក្រុម​ម្ចាស់ផ្ទះ Brentford កាលពី​យប់មិញ​។

ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស ដែល​កើត​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០០៧ រូប​នេះ ត្រូវ​បាន​លោកគ្រូ​បង្វឹក Mikel Arteta ដាក់​ឱ្យ​ចូល​លេង​ដោយ​ជំនួស​ខ្សែបម្រើ Fabio Vieira នៅ​នាទី​៩០+២​។ ហើយ​ជាមួយ​អាយុ ១៥​ឆ្នាំ និង​១៨១​ថ្ងៃ ខ្សែបម្រើ​ប្រយុទ្ធ Nwaneri ដែល​ចេញពី​យុវជន​ថ្នាល​របស់ Arsenal បាន​ផ្តួល​កំណត់​ត្រា​ដែល​កាន់កាប់​ដោយ Harvey Elliott របស់ Liverpool ដែល​មាន​អាយុ ១៦​ឆ្នាំ និង​៣៨​ថ្ងៃ នៅ​ពេល​ខ្សែបម្រើ​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្រុម Fulham កាលពី​ឆ្នាំ ២០១៩​។

ជាមួយ​ជ័យជម្នះ​លើ​ក្រុម Brentford កាលពី​យប់មិញ ក្រុម​កាំភ្លើង​ធំ Arsenal នៅ​តែ​បន្តកាន់កាប់​តំណែង​កំពូល​តារាង Premier League ដោយ​មាន ១៨​ពិន្ទុ​ក្រោយ​ឆ្លងកាត់​៧​ប្រកួត​កន្លង​មក និង​តាម​ពីក្រោយ​ដោយ​ក្រុម Manchester City និង​Tottenham Hotspur ដែល​មាន​១៧​ពិន្ទុ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ