ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​កា.ប់​ស្ទើរតែ​ដាច់​ក រួច​កាត់​លិង្គ​គ្រវែង​ចោល គេច​1​ឆ្នាំ​កន្លះ​វិល​មក​រក​ខ្នោះ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ករណី​ឃាតក.ម្ម​ដ៏​សាហា.វព្រៃ.ផ្សៃ​មួយ ដែល​ឃាតករ​ប្រើ​កាំបិត​កា.ប់​ដាច់​បំពង់ក និង​ចៀរ​លិង្គ​គ្រវាត់​ចោល​ថែម​ទៀត​នោះ បាន​កើតឡើង​នៅ​ភូមិ​ទួល

ខេត្តពោធិ៍សាត់ ៖ ករណី​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​មួយ ដែល​ឃាតករ​ប្រើ​កាំបិត​កាប់​ដាច់​បំពង់ក និង​ចៀរ​លិង្គ​គ្រវាត់​ចោល​ថែម​ទៀត​នោះ បាន​កើតឡើង​នៅ​ភូមិ​ទួល​សំរោង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន កាលពី​ឆ្នាំ​២០១៥​កន្លង​មក ។ លុះ​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​នេះ វេលា​ម៉ោង​២​រសៀល សមត្ថកិច្ច​ចាប់ខ្លួន​ឃាតករ​បាន​ហើយ ខណៈ​ជន​នេះ​លួច​ចូល​មក​រស់នៅ​ក្នុង​ស្រុកភូមិ​វិញ ដែល​ប្រហែលជា​យល់​ថា ជាង​១​ឆ្នាំ​មក​ហើយ​ជង់​ភ្លេច​កុក​ទៅ​ហើយ​នោះ ។

លោក​វរសេនីយ៍ទោ មាស ម៉ុ​ល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តឲ្យ​ដឹង​ថា ឃាតករ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ត្រឹង បូ​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយដូនកែវ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហាក់ ហ៊​ន ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​ទួល​សំរោង ឃុំ​ស្វាយដូនកែវ​នោះ​ដែរ ។ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ប្រើ​កាំបិត​កាប់​ដាច់​បំពង់ក​និង​ចៀរ​លិង្គ​គ្រវាត់​ចោល រួច​ហើយ​គេចខ្លួន​បាត់​តាំងពី​អំឡុង​ខែសីហា ឆ្នាំ​២០១៥ លុះ​មក​ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​នេះ លបចូល​មក​រស់នៅ​ក្នុងស្រុក​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឃាតករ​ឈ្មោះ ត្រឹង បូ​រី សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​តា ហាក់ ហ៊​ន មែនព្រោះ​ខឹង​គាត់​វាយ​ធ្វើបាប​រូប​ខ្លួន​ខ្លាំង​ពេក ។

ជន​ដៃដល់​រៀបរាប់​ថា ដោយសារ​ឪពុក​ម្ដាយ​ក្រីក្រ​និង​ឈ្លោះប្រកែក​គ្នា​ជា​រឿយ​ៗ​ទីបំផុត​ក៏​បាន​លែងលះ​គ្នា ហើយ​ខ្លួន​ដែល​មាន​ជំងឺសរសៃប្រសាទ​ផង​នោះ បាន​ចេញពីផ្ទះ​មក​សុំ​តា ហាក់ ហ៊​ន រស់នៅ ព្រោះ​ឃើញ​គាត់​រស់នៅ​ម្នាក់ឯង ឯ​កូន​ៗ​រស់នៅ​ផ្ទះ​ផ្សេង ។

បន្ទាប់​ពី​រស់នៅ​ជាមួយ​បាន​ប្រហែល​មួយ​អាទិត្យ តា ហ៊​ន បាន​វាយ​ខ្លួន​ចំនួន​២​លើក ដែល​លើក​ទី​១-​យក​ទៅ​កប់​ភក់​បណ្តាល​ឱ្យ​សន្លប់​ហើយ​កូន​ៗ​គាត់​ពុំ​មាន​អ្នក​ណា​ជួយ​ទេ ។ លើក​ទី​២-​នៅ​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៥ គាត់​បាន​វាយ​ខ្លួន​មួយ​ដំបង​បណ្ដាល​ឲ្យ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង ព្រោះតែ​ខ្លួន​មិន​លាងចាន និង​ដាំបាយ​ហូប បន្ទាប់​ពី​វាយ​ហើយ​គាត់​ក៏​បាន​បណ្តេញ​ខ្លួន​ឱ្យ​ចេញពីផ្ទះ​ទៀត ហើយ​គេ​ក៏​បាន​ទាមទារ​របស់ទ្រព្យ​ខ្លះ​ដើម្បី​ចាកចេញ ។ ពេល​នោះ​តា ហាក់ ហ៊​ន បាន​ចំអក​ថា អញ​មាន​ស្តីឱ្យ​មាន​តែ​”…” ។ ពេល​នោះ​ធ្វើ​ឲ្យ​ខ្លួន​ខឹង​យ៉ាង​ខ្លាំង លុះ​យប់​ឡើង​គាត់​ស្រវឹងស្រា​ដេក​លក់ ខ្លួន​ក៏​យក​កាំបិត​កាប់​ដាច់​បំពង់ក​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​មុង និង​ចៀរ​លិង្គ​គ្រវាត់​ចោល​ព្រោះ​ខឹង​ឱ្យ​”…” រួច​ហើយ​គេចខ្លួន​ទៅ​រស់នៅ​ស៊ីឈ្នួល​កាប់​អំពៅ​ឲ្យ​គេ​នៅ​ជាយ​ដែន​ខេត្តបន្ទាយមានជ័យ បាន​ប្រហែល​មួយ​ឆ្នាំ​កន្លះ​ត្រឡប់​មក​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង ។ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង នៅ​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕