ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡាន​ដឹក​កុងតឺន័រ​បាន​ប្រាក់ខែ​តិច​ពេក​បែកគំនិត ត្រូវ​ជាប់​ខ្នោះ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​បើករថយន្ត​ដឹក​ទូ​កុងតឺន័រ​ម្នាក់ និង​បក្សពួក​២​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​រង្វង់​មូល …

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នក​បើករថយន្ត​ដឹក​ទូ​កុងតឺន័រ​ម្នាក់ និង​បក្សពួក​២​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​រង្វង់​មូល ផ្លូវ​ចូល​ទៅ​ភូមិ​ថ្មី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

លោក​វរៈសេនីយ៍ត្រី ភុល ភស្តារ អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បី​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ចិត្ត សំ​រ៉ុ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​លើក​ដំឡូង បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​១៣ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ (​ចាប់​យក​បាន​មេ​តំ​ហ្វេ​តា​មីន​៣​កញ្ចប់​តូច​), ២-​ឈ្មោះ ឈៀង វ៉ា​ន់​ថា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​ផ្សារ​ដែក បច្ចុប្បន្ន​រស់នៅ​ក្រុម​៧ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ (​ចាប់​យក​បាន​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ធំ​) និង ៣-​ឈ្មោះ ហ៊ួ​ង តុលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើករថយន្ត​កុង​ទី​ន័​រដឹក​ទំនិញ មាន​លំនៅ​នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបូរ ក្រុង​កំពង់ចាម (​ចាប់​យក​បាន​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ធំ​) ។

លោក​អធិការ​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ដំបូង​យើង​ចាប់​បាន​ឈ្មោះ ចិត្ត សំ​រ៉ុ​ង ក្រោយ​ពី​សួរនាំ​រួច​ទើប​បន្ត​ទៅ​ចាប់​បាន​២​នាក់​ទៀត ម្នាក់​ដែល​ចាប់​ចុង​ក្រោយ​គេ​ជា​អ្នក​ឡាន​ដឹក​ទូ​កុងតឺន័រ​ដឹក​ទំនិញ និង​ជា​អ្នកលក់​ថ្នាំ​ញៀន​ឲ្យ​អ្នក​ទាំង​២​នាក់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ៕