ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បុរស​ម្នាក់​ប្រើ​ល្បិច​លើ​នារី​ខារ៉ាអូខេ​៣​នាក់​ជា​បន្តបន្ទាប់​អស់​ជាង​១​ពាន់​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ដើរ​ធ្វើ​សកម្មភាព​ឆ​បោ​.​ក​នារី​បំរើ​ខារ៉ាអូខេ​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ដោយ​យក​លុយ ទូរស័ព្ទ និង​គ្រឿងអលង្ការ​​ពី​នារី​រង​គ្រោះ​រហូត​ដល់​ជាង​១​ពាន់​​ដុល្លារ​ឯណោះ រួច​មក​ក៏​រត់គេច​ខ្លួន​បាត់​​ស្រមោល ក្រោយមក​ក៏​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​ធ្វើ​សកម្មភាព​ឆ​បោ​.​ក​នារី​បំរើ​ខារ៉ាអូខេ​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ដោយ​យក​លុយ ទូរស័ព្ទ និង​គ្រឿងអលង្ការ​ពី​នារី​រង​គ្រោះ​រហូត​ដល់​ជាង​១​ពាន់​ដុល្លារ​ឯណោះ រួច​មក​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយមក​ក៏​ត្រូវ​បាន​នារី​រង​គ្រោះ​ប្រទះ​ឃើញ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច ដើម្បី​សួរនាំ​តែ​ម្តង​។

ហេតុការណ៍​ឃាត់ខ្លួន​ខាងលើ​នេះ បង្ក​អោយ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី កែង​ផ្លូវ​ចូល​វត្ត​តាំ​ក្រសាំង​ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​នារី​រង​គ្រោះ​ទាំង​៣​នាក់ បានអោយ​ដឹង​ថា កន្លង​មក បុរស​ជា​ជនសង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​លួងលោម រួច​ឆ​បោ​.​ក​ពួក​នាង​ជា​បន្តបន្ទាប់ ដោយ​យក​លុយ​៥០​ដុល្លារ ទូរស័ព្ទ​អាយ​ហ្វូ​ន​ចំនួន​២​គ្រឿង (​ក្នុង​នោះ​ម៉ាក​១១​ម៉ែ​ក មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក​សា​វ៉េ​ន​ផ្លស​) និង​កងដៃ​ឈុត​ប្លា​ក​ទី​ន​ចំនួន​២​ឈុត ដែល​មាន​តម្លៃ​៨០០​ដុល្លារ សរុប​អស់​ចំនួន​ជាង​១​ពាន់​ដុល្លារ​ឯណោះ រួច​ជនសង្ស័យ​រូប​នោះ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

នារី​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​បន្ត​ថា លុះ​រហូត​ដល់​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​៣​និង​១៥​នាទី​យប់​នេះ ពួក​នាង​បាន​ជិះ​ម៉ូតូ​កង់​បី​ត្រឡប់​មក​ពី​ញ៉ាំ​បបរ​.​ស​នៅ​ម្តុំ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ស្សា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជា​សង្ស័យ​រូប​នោះ​កំពុង​តែ​ជិះ​ម៉ូតូឌុប ដោយ​មានការ​សង្ស័យ​ពួក​នាង​ក៏​បានអោយ​អ្នក​បើក​ម៉ូតូ​កង់​បី​ឈប់ រួច​ចុះ​ឃាត់​ចាប់ខ្លួន​ជនសង្ស័យ ប្រគល់​អោយ​សមត្ថកិច្ច​ដើម្បី​សួរនាំ​តែ​ម្តង​។

បច្ចុប្បន្ន បុរស​សង្ស័យ​កំពុង​សាកសួរ​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅឡើយ​ទេ គឺ​ប្រាកដជា​មិន​អាច​គេច​ផុត​ពី​ច្បាប់​ផ្តន្ទាទោស​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ