ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ធាក់​ស៊ីក្លូ​និង​​ប្រពន្ធរៀបចំហូបបាយសុខៗ ស្រាប់តែ​ប្រពន្ធក្អួតឈា.ម ផ្អើល​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រពន្ធ​របស់លោក​តា​ធាក់​ស៊ី​ក្លូ​ បានក្អួត​

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រពន្ធ​របស់លោក​តា​ធាក់​ស៊ី​ក្លូ​ បានក្អួត​ឈា.ម​​ដេក​ស្លា.ប់ នៅ​ខាង​មុខ​ផ្ទះ​ប្រជា​ពលរ​ដ្ធបង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថ​កិច្ច​ចុះ​ត្រួតពិនិត្យ​ភ្លាម​ៗ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​​កើត​​ឡើ​ង​កាលពី​វេលា​១០និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ ​តាម​បណ្តោយ​ផ្លូវ​១៦៤ កែង​ច្រក​ឌឿង​ហែម ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី ភ្នំពេញ ។

យោង​តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើ​ត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា​ នៅ​មុន​ពេល​​កើត​​ហេតុ​ ​លោកតាធាក់ស៊ីក្លូ​និង​ប្រពន្ធ​​រៀប​ចំ​ហូប​អាហារ​ជាមួយ​គ្នា ស្រាប់តែ​​ស្ត្រី​រង​គ្រោះ​​ជា​ប្រពន្ធ​បាន​ក្អួត​ឈា.ម​ដេក​ស្លា.ប់​នៅ​កន្លែង​កើ​ត​ហេតុតែ​ម្តង ទើ​​ប​បង្ក​ការ​​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​រាយការណ៍​ទៅ​សមត្ថ​កិច្ច ​ហើយ​​បន្ត​ទាក់ទង​ទៅ​រថយន្ត​សា​មុ​យ​ចុះ​មក​​មើលដែរ​ ប៉ុន្តែ​ជា​អកុសល​ស្ត្រី​រង​គ្រោះ​បាន​ស្លា.ប់​បាត់​ទៅ​ហើយ​។

ហេតុការណ៍​ខាងលើ​នេះ​​បាន​បង្ក​ការ​​ភ្ញាក់​​ផ្អើល​​ដល់​អ្នក​សារ​ព័​ត៌​មាន​ចុះ​ទៅ​ធ្វើ​ការ​​ឡាយ​​ផ្ទាល់ តាម​រយៈ​អង្គភាព​រៀងខ្លួន​ៗ រហូត​មានការ​អាណិតអាសូរ​ពី​ប្រជា​ពលរ​ដ្ធ​ដែល​បាន​ចូល​ទស្សនា​ផ្តល់​ជា​ថវិការ​តាម​សទ្ធា​ ​ដើម្បី​ប្រគល់​ជូន​លោក​តា​ធាក់​ស៊ីក្លូ​យកស​.ពស្ត្រី​ជា​ប្រពន្ធទៅ​បូជា​តាម​ប្រពៃណី​ផង​ដែរ​។

ក្រោយ​ពេល​កើ​​ត​ហេតុ​ សមត្ថ​កិច្ច​មូល​ដ្ធា​ន​សហការ​ជាមួយ​ជំនាញ​កោសល្យ​វិច័្ច​យ​ហ៊ុម​ព័ទ្ធ​កន្លែង​កើ​ត​ហេតុ​ ​ដើម្បី​ធ្វើ​កុសល​វិច័្ច​យ​ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​ស.ព​ជូន​លោក​តា​ជា​ប្តី​យក​​ទៅ​ធ្វើ​​បុណ្យប្រពៃណី​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ