ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ល្បែ​.​ង​បៀរ​ម៉ា​ជាំ​ង នៅ​ចូ​ស៊ី​ប៊ី​យ៉ា​ក្ល ឃាត់ខ្លួន​ប្រុស​ស្រី​១៤​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីតាំង​បុក​ប៊ី​យ៉ែ​មួយ​កន្លែង លួចលាក់​បើក​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ (​លេងបៀរ​ម៉ា​ជាំ​ង​) ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន ក្រុម​

រាជធានី​ភ្នំពេញ ៖ ទីតាំង​បុក​ប៊ី​យ៉ែ​មួយ​កន្លែង លួចលាក់​បើក​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ (​លេងបៀរ​ម៉ា​ជាំ​ង​) ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ចុះ​បង្ក្រាប​ដោយ​ឃាត់ខ្លួន ក្រុម​អ្នក​ញៀ​.​ន​ល្បែង​ជនជាតិ​បរទេស​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​០៥​នាក់ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ការ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​អគារ​ចូ​ស៊ី​ប៊ី​យ៉ា​ក្ល តាម​ផ្លូវ​ណ​ត​ប្រី​ដ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ជនបរទេស​ដែល​ញៀ​.​ន​ល្បែង​ខាងលើ​នេះ​រួម​មាន ៖ ១- ឈ្មោះ WENG QICAI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍​, ២- ឈ្មោះ WANG JIANJUN ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន​, ៣- ឈ្មោះ ZHAO YAN ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន​, ៤- ឈ្មោះ XA XUE JIAO ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន​, ៥- ឈ្មោះ មឿ​ន លី​ហេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបកប្រែ​, ៦- ឈ្មោះ តាំង ចិន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន​, ៧- ឈ្មោះ WANG FEI ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន​, ៨- ឈ្មោះ LIU SHENGQIU ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិន​, ៩- ឈ្មោះ WANG FANG ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន​, ១០- ឈ្មោះ ZHANG SHUO ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន​, ១១- ឈ្មោះ LIN DING ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន​, ១២- ឈ្មោះ PAN LIJUAN ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន​, ១៤- ឈ្មោះ HGUYEM THIDUHG ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម​។

នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន​សម្ភារៈ​រួម​មាន ៖ បៀរ​ចិន ចំនួន​០៣​ហ៊ូ​, បៀរ​នីឡុង​ចំនួន​០២​ហ៊ូ​, ប្រាក់​ចំនួន​៦៤៨០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​០៣​គ្រឿង​ផង​ដែរ​។ ចំណែក​ជនសង្ស័យ​ញៀ​.​ន​ល្បែ​.​ង​ទាំងអស់​ខាងលើ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ