ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាច​ថ្ងៃ​ចូល​រោង ! ឈ្លោះ​គ្នា​ខ្លាំង រហូត​បញ្ឈប់​ពិធី​មង្គលការ

7 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ដែល​អាពាហ៍ពិពាហ៍​ចំណាយ​ប្រាក់​ជាង​៣២៥.០០០​ដុល្លារត្រូវ​លុប​ចោល​មុន​ពេល​កំណត់​រយៈពេល​១​ថ្ងៃ ដោយសារ​តែ​ទាស់​ …

ចាត់​ទុក​ថា​ជា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ដែល​អាពាហ៍ពិពាហ៍​ចំណាយ​ប្រាក់​ជាង​៣២៥.០០០​ដុល្លារត្រូវ​លុប​ចោល​មុន​ពេល​កំណត់​រយៈពេល​១​ថ្ងៃ ដោយសារ​តែ​ទាស់​សំដី​រវាង​ភាគី​ខាង​កូនកំលោះ និង​កូនក្រមុំ ។

វេ​ប​សាយ​ «Metro»​ កាលពី​ពេលថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​លោក​ Bradley Moss​ អាយុ​៣២​ឆ្នាំ និង​នាង​ Amy Bzura​ អាយុ​២៧​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក​ដែល​ជិត​រៀប​ការ​បាន​រៀបចំ​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច ។ លោក​ Adam ​បងប្រុស​របស់​កូនក្រមុំ​បាន​ជូនពរ​ដល់​អ្នក​ទាំង​២ តែ​បងប្អូន​ញាតិ​មិត្ត​របស់​កូនកំលោះ​បែរជា​ធ្វើ​ឱ្យ​បរិយាកាស​ដ៏​អធិកអធម​នេះ​ប្រែប្រួល​ទៅ​វិញ ។

លោក​ Robert ​ឪពុក​របស់​កូនកំលោះ​បាន​ក្រោក​ឡើង​ប្រកាស​មិន​ពេញចិត្ត​ Adam​ ដោយ​និយាយ​ថា​ មិន​បាន​ទទួល​ការ​អនុញាត​ឱ្យ​ឡើង​បង្ហាញ​ទស្សនៈ​អ្វី​ទេ ។ ឃើញ​ដូច្នេះ​Michael Moss ​ត្រូវជា​បងប្រុស​របស់​កូនក្រមុំ​បាន​ស្ទុះ​វាយ​មុខ​លោក​ Adam ។ មិនតែប៉ុណ្ណោះ លោក​ Robert ​គំរាម​បណ្តេញ​ Adam​ មិន​ឱ្យ​រៀប​អាពាហ៍ពិពាហ៍ ។ ស្ថានការណ៍​ចាប់ផ្តើម​ច្របូកច្របល់ រហូត​ដល់​ថ្នាក់​នាង ​Amy ​បាន​ដាក់​កំហិត​ដល់​អនាគត​ប្តី​ថា ​«​ជ្រើសរើស​អ្នក​ណា​រវាង​ខ្ញុំ និង​ឪពុក​ម្តាយ​របស់​អ្នក​» ។

ចំណែក​លោក​ Robert ​ឪពុក​កូនកំលោះ ដែល​មាន​ជំនួញ​ចែកចាយ​ទឹក​ពន្លត់​អគ្គិភ័យ​ប្រកាសប្រាប់​កូនប្រុស​ថា បើ​ចង់​រៀប​ការ​ជាមួយ​ Amy​ នឹង​ត្រូវ​កាត់កាល់​ចោល និង​បណ្តេញ​ចេញពី​ការងារ​របស់​ខ្លួន ។

ទីបំផុត​អាពាហ៍ពិពាហ៍​ត្រូវ​លុប​ចោល​ខណៈ​ពេល​លោក​ Bradley​ ជា​កូនកំលោះ គ្រោង​ប្តឹង​ឱ្យ​ Amy​ ប្រគល់​ចិញ្ចៀន​ភ្ជាប់ពាក្យ​តម្លៃ​១២៥.០០០​ដុល្លារ​វិញ ។

បច្ចុប្បន្ន​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​២​កំពុង​ឡើង​តុលាការ ទាមទារ​ការ​ចំណាយ​ដ៏​សន្ធឹកសន្ធាប់​លើ​ការ​ត្រៀម​រៀប​ការ​នេះ ៕