អ្នកកាសែតម្នាក់ត្រូវរថយន្តកិនខ្ទេចក្បាលស្លា.ប់យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ អ្នកយកព័ត៌មានទូរទស្សន៍ CNC និងកាសែតរស្មីកម្ពុជា ម្នាក់ត្រូវរថយន្តក្រឡុកស៊ីមង់ត៍កិនចំក្បាលបែកខ្ទេចស្លា.ប់យ៉ាងអាណោចអាធ័ម …
រាជធានីភ្នំពេញ ៖ អ្នកយកព័ត៌មានទូរទស្សន៍ CNC និងកាសែតរស្មីកម្ពុជា ម្នាក់ត្រូវរថយន្តក្រឡុកស៊ីមង់ត៍កិនចំក្បាលបែកខ្ទេចស្លា.ប់យ៉ាងអាណោចអាធ័ម …
រាជធានីភ្នំពេញ ៖ អ្នកយកព័ត៌មានទូរទស្សន៍ CNC និងកាសែតរស្មីកម្ពុជា ម្នាក់ត្រូវរថយន្តក្រឡុកស៊ីមង់ត៍កិនចំក្បាលបែកខ្ទេចស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខធានាគារ ANZ Royal តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៤៨ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះ ស្រូយ នីកា ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរជាអ្នកសារព័ត៌មាននៅទូរទស្សន៍ CNC និងកាសែតរស្មីកម្ពុជា ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតនៅឃុំស្រែសង្គម ស្រុកកោះញ្ញែក ខេត្តមណ្ឌលគីរី ។
ប្រភពព័ត៌មានពីឈ្មោះ គី សេក ភេទប្រុស អាយុ៣៩ឆ្នាំ សន្តិសុខ MPA យាមនៅធានាគារ ZNA Royal បានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូម៉ាកស៊ុយស៊ីគីឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-2511បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុមុខធនាគារANZ Royal ជនរងគ្រោះក៏ឈប់ម៉ូតូ ហើយបម្រុងយកទូរស័ព្ទតេទៅរកអ្នកផ្ទះ ប៉ុន្តែចៃដន្យក៏រលំម៉ូតូដួល ស្របពេលនោះស្រាប់តែរថយន្ត១គ្រឿងម៉ាក FUSO ពណ៌បៃតងលាយលឿង ពាក់ស្លាកលេខភ្នំពេញ 5A-0988 ជារថយន្តបាញ់បេតុង បើកបរស្របទិសគ្នាមកដល់កិនក្បាលជនរងគ្រោះបណ្តាលឲ្យបែកខ្ទេចក្បាលស្លាប់យ៉ាងអាណោចអាធ័ម ភ្លាមៗនោះរថយន្តបង្កបើកទៅមុខប្រហែលជា១០ម៉ែតត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ផ្សារកណ្តាល១ដើម្បីសាកសួរ ។
បើតាមសំដីអ្នកបើករថយន្តបង្កឈ្មោះ សួន វណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកបើករថយន្ត ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានឲ្យដឹងថា គាត់បើករថយន្តមកពីឫស្សីកែវគោលបំណងទៅមុខផ្សារទំនើបអ៊ីអនដើម្បីទៅបាញ់បេតុងឲ្យគេ លុះពេលដែលបើកមកដល់កន្លែងកើតហេតុគាត់អត់ដឹងខ្លួនថា ខ្លួនឯងបើកកិនចំក្បាលជនរងគ្រោះនោះទេ ។
ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាចរាចរណ៍ជើងគោក ចំណែកអ្នកបើករថយន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន រីឯសពជនរងគ្រោះត្រូវសាច់ញាតិយកទៅតម្កល់នៅវត្តអង្គតាមិញដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ