ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រុង​តែ​បង្កាត់ភ្លើង​ស្នេហ៍​ក្នុង​បន្ទប់​ជួល ប្ដី​មក​ទាន់​ចាក់សោ​ជាប់​ខាងក្រៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អំពើ​ផិតក្បត់​មួយ​កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​១០​នាទី យប់​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៧​នេះ ស្ថិត​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អំពើ​ផិតក្បត់​មួយ​កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​១០​នាទី យប់​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៧​នេះ ស្ថិត​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាម​សម្ដី​របស់​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គេ ហើយនឹង​ប្រុស​សាហា​យ​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ​ដែរ​។ ហើយ​រូបគេ​ជា​ប្ដី​ក៏​ធ្លាប់​បាន​ព្រមាន​សាហា​យ​រួច​ហើយ​ម្ដង​ដែរ តែ​សាហា​យ​នោះ​នៅ​តែ​ព្រហើន លួច​ចងសម្ព័ន្ធ​មេត្រី ឆ្មក់​ឆី​ប្រពន្ធ​គេ​ដដែល​។

រហូត​ដល់​វេលា​កើតហេតុ​ខាងលើ រូបគេ​ជា​ប្ដី​បានឮ​សំឡេង​ប្រុស​សហាយ​នេះ នៅ​ក្នុង​បន្ទប់​ខ្លួន​ទៀត ទើប​រូបគេ​បាន​ចាក់សោ​ពី​ខាងក្រៅ​បន្ទប់ ហើយ​បាន​ប្ដឹង​សមត្ថកិច្ច មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។ ចំណែកឯ​ស្ដ្រី​ជា​ភរិយា​ដែល​ផិត​ប្ដី​នេះ​មានឈ្មោះ ម៉េ​ត ចាន់​ណា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ មិន​ព្រម​ឆ្លើយ​សារភាព​ថា ខ្លួន​មាន​សាហា​យ​ក្បត់ចិត្ត​ប្ដី​ឡើយ គេ​គ្រាន់តែ​រាប់អាន​គ្នា ហើយ​ហៅ​មក​ហូប​បាយ​នៅផ្ទះ​ធម្មតា​ប៉ុណ្ណោះ​។

ប៉ុន្តែ​បុរស​ជា​សាហា​យ ដែល​មានឈ្មោះ កែវ ហៃ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្ន​ក់​នៅផ្ទះ​ជួល ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សារភាព​ថា រូបគេ និង​ស្ដ្រី​ជា​ប្រពន្ធ​របស់​គេ​នេះ មាន​ទំនាក់ទំនង​ប្រហែល​៥​ខែ​មក​ហើយ ហើយ​ក៏​ធ្លាប់​រួមមេត្រី​គ្នា​បាន​សម្រេច​ប្រហែល​២​ទៅ​៣​ដង​ដែរ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​អន្តរាគមន៍ ហើយ​ធ្វើការ​សាកសួរ​គូភាគី​ទាំង​សងខាង ដើម្បី​ធ្វើ​កំណត់ហេតុ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​៕