ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥសាន គេចោទថាគណប្រជាជនកម្ពុជា ធ្វើឲ្យបែកបាក់ជាតិ !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន កម្ពុជា លោក សុខ ឥ​សាន អះអាង​ថា បាន​ក្រោយ​ពី​រដ្ឋ​សភាជាតិ​បាន​អនុម័ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មក

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន កម្ពុជា លោក សុខ ឥ​សាន អះអាង​ថា បាន​ក្រោយ​ពី​រដ្ឋ​សភាជាតិ​បាន​អនុម័ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មក មាន​គេ​ចោទ​ថា គណបក្ស​ប្រជាជន កម្ពុជា ធ្វើ​ឲ្យ​បែកបាក់​ជាតិ​។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ​ថា  គណបក្ស ប្រជាជន​កម្ពុជា ជា​អ្នកដឹកនាំ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល​ពត រំដោះប្រជាជន​កម្ពុជា​ឲ្យ​រួច​រស់ ជីវិត ស្វែងរក​សន្តិភាព​ជូន​ជាតិ នាំ​មក​នូវ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស មក​អនុវត្ត​រៀង​មក ធ្វើ​ឲ្យ សង្គម​ជាតិ មាន​ស្ថិរភាព​នយោបាយ សន្តិសុខ​សាធារណៈ សង្គម​ល្អ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រី​ចម្រើន ប្រជាជន មាន​ជីវភាព​សមរម្យ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​បានជា​បណ្តើរ​ៗ ធ្វើខ្លួន​ជា​មជ្ឈមណ្ឌល​នៃ​សុខដុម​នី​យ​កម្ម​ក្នុង​សង្គម​កម្ពុជា គណបក្ស​ណា ជនជាតិ​ណា ក៏​អាច​រស់នៅ​ជាមួយ​បាន​ដោយ​សុខ​ស្រួល​រហូត​ប្រទេស​មួយ​ចំនួន​យក​ជា​គំរូ​ទៀត​ផង​។

តើ​សម​ទិ្ធ​ផល​ទាំងនេះ​ជា​ការ​ធ្វើ​ឲ្យ​មានការ​បែកបាក់​ជាតិ​ឬ ? លោក​ថា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មាន​ជន​មួយ​ចំនួន​តូច បាន​ធ្វើ​សកម្មភាព ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ដូច​ជា មួលបង្កាច់​កេរ្តិ៍ លាប​ពណ៌ បំផុស​រឿង​មិន​ពិត ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ ញុះញង់​ឲ្យ​មាន ការ​ខឹងសម្បារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ចុះហត្ថលេខា​លុប​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា វៀតណាម ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​រាប់​ម៉ឺន​គីឡូម៉ែត្រ មួល​កាច់​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​បាត់​ប​ដី​កម្ពុជា​ក្រោម កោះត្រល់ រាជរដ្ឋាភិបាល​ផ្តាច់​ការ រដ្ឋាភិបាល​អា​យ៉ង​បរទេស អ្នកខ្លះ​និយាយ ថា ពេល​ណា​គេ​ឈ្នះ​ឆ្នោត គេ​នឹង​រឹបអូស​ទ្រព្យសម្បត្តិ​អ្នកមាន ឧកញ៉ា មក​ចែក​អ្នកក្រ គេ​នឹង​លុប​កិច្ច សន្យា​វិនិយោគ ឈប់​ឲ្យ​មាន​ពលករ​ចំណាកស្រុក កុំ​ឲ្យ​កូនចៅ​ប្រជាជន​ទៅ​ធ្វើ​ខ្ញុំគេ​នៅ​ក្រៅប្រទេស ។​ល​។​

លោក​បញ្ជាក់​ថា តើ​សកម្មភាព​ខាងលើ​នេះ ជា​ការ​ផ្សះផ្សា​ជាតិ ឬ​យ៉ាងណា? តើ​មហាជន​យល់​យ៉ាងណា អាស្រ័យ​លើ​ការ​គិតពិចារណា​ចុះ?

ទោះបីជា​ភាគី​គណបក្សកាន់អំណាច លើក​ឡើង​បែប​ណា​ក្តី លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ បាន​លើក​ឡើង «​ទោះជា​ខ្ញុំ​បាន​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ បន្ត​ប្រើប្រាស់​រូបថត ឬ​រូប​គំរូ​ទាំងអស់ ដែល​បង្ហាញ លោក កឹ​ម សុខា និង​ខ្ញុំ​កាន់​ដៃ​គ្នា ហើយ​លើកដៃ​ទាំង​ពីរ​ទៅ​លើ​ដូច​បង្ហាញ​ដោយ រូបថត​ភ្ជាប់​មក​ជាមួយ​នេះ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​សម រ​ង្ស៊ី ក៏​បាន​សង្កត់ធ្ងន់​ថា «​ខ្ញុំ​បាន​បញ្ជាក់​រួច ហើយ​ថា គ្រប់​កាលៈទេសៈ ខ្ញុំ​នៅ​តែ​រក្សា​ឧត្តមគតិ​សង្គ្រោះ​ជាតិ ជា​និច្ច ក្នុង​បេះដូង​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់ បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ពេញទំហឹង ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន សម្រាប់​ប្រទេស​កម្ពុជា​»៕