ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ! បួង​ចង្កូត​គេច​ម៉ូតូ ក្រឡាប់​ផ្ងារពោះ​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ព្រោះតែ​ព្យាយាម​បួង​ចង្កូត​គេច​ពី​ម៉ូតូ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារពោះ​ខ្លួនឯង​ផ្អើល​អស់អ្នក​ស្រុក​មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​ …

ខេត្តព្រៃវែង ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ព្រោះតែ​ព្យាយាម​បួង​ចង្កូត​គេច​ពី​ម៉ូតូ​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារពោះ​ខ្លួនឯង​ផ្អើល​អស់អ្នក​ស្រុក​មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ក្នុងភូមិ​ពោធិ៍​សា​បាង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 2A-7394 បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​វាក់​អឺ​ជាមួយ​ម៉ូតូ​១​គ្រឿង ហើយ​ក៏​ជាន់​ហ្វ្រាំង​បួង​ចង្កូត​មក​ខាងត្បូង​គំនូស​លឿង បណ្ដាល​ឲ្យ​ជ្រុល​ចង្កូត​ក្រឡាប់​នៅ​ជ​ញ្ចើ​ម​ផ្លូវ​ខាងត្បូង​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​ឈ្មោះ គង់ ឡុ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ផ្សារ ឃុំ​ជ្រៃ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​ប្រាប់​ពលរដ្ឋ​ដែល​មក​មើល​ថា ខ្លួន​មិន​មាន​រង​របួស​ឡើយ រួម​ទាំង​ប្រពន្ធ​ឈ្មោះ ម៉េ​ង ធា​រី អាយុ​២៣​ឆ្នាំ និង​កូន​ឈ្មោះ គី​ម ឈែ ភេទ​ស្រី អាយុ​៤​ឆ្នាំ ក៏​មិន​មាន​របួស​អ្វី​ដែរ ។

លោក ស៊ឹ​ម កុសល អធិការ​នគរបាល​ស្រុក​ពារាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​មូលហេតុ​បណ្តាល​មក​ពី​រថយន្ត​ខាងលើ​បើក​គេច​ម៉ូតូ​ដែល​មិន​ស្គាល់​ម៉ាក ហើយ​ក៏​ជ្រុល​ក្រឡាប់​ប៉ះ​ជើង​បែប​នេះ​ទៅ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​តែ​ប៉ុណ្ណោះ ៕