ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១ថ្ងៃ! អ​គ្គី​ភ័យ​ឆេះ​ផ្ទះ​២​ល្វែង​នៅ​ទីតាំង​ផ្សេង​គ្នា ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ផ្ទះ​២​ល្វែង​នៅ​ទីតាំង​ផ្សេង​គ្នា​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​អគ្គី​ភ័យ​

រាជធានី​ភ្នំពេញ​ ៖ ​ផ្ទះ​២​ល្វែង​នៅ​ទីតាំង​ផ្សេង​គ្នា​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ជា​បន្តបន្ទាប់​កាលពី​រសៀល ថ្ងៃ​ទី​១៧​ខែកញ្ញា ឆ្នាំ ២០២២​ បណ្តាល​ឱ្យ​សម្ភា​រៈមួយ​ចំនួន​បាន​រង​ការ​ខូចខាត​។

​តាម​​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ​នៅ​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ផ្ទះល្វែង​មួយ​កន្លែង លេខ​២៨ ផ្លូវ​បេ​១៤​បុរី ប៉េង ហួត ក្នុង​ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​សម្ភា​រះ ដែល​នៅ​ក្នុងផ្ទះ​រង​ការ​ខូចខាត​ទាំងស្រុង ។

​តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ពន្លត់​ពន្លត់អគ្គីភ័យ​ចំនួន ៧​គ្រឿង បាន​ទៅ​អន្តរា​គន៍ ហើយ ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ដដែល​។ ការ​កើត​មាន​អគ្គី​ភ័យ នេះ​គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ តែ​គេ​មានការ​សង្ស័យ បណ្តាល​មក​ពី ឆ្លង​ចរន្ត​អគ្គី​ស​នី ។

ដោយឡែក ផ្ទះ​លក់​អី​វ៉ា​ន់​ចាបហួយ​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ពីក្រោយ​សិប្បកម្ម​កែ​ច្នៃ​គ្រឿងសង្ហារិម ស្ថិត​នៅផ្ទះ​លេខ​២៨៩ ក្រុម​ទី​១៣ ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គី​ភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​កាលពី​វេលា​ម៉ោង​៤​និ​២០​នាទី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​បណ្តាល​អោយ​សម្ភា​រះ លក់ដូរ​ប្រមាណ​២០​ភាគរយ ត្រូវ​បាន​អគ្គី​ភ័យ​ឆាប​រង​ការ​ខូចខាត​។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ឈ្មោះ​អ៊ុ​ន សា​រ៉េ​ត ភេទ​ប្រុស អាយុ ៧២​ឆ្នាំ​មុខរបរ​លក់ដូរ​។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត ពន្លត់អគ្គីភ័យ ចំនួន ១៥​គ្រឿង​ទៅ អន្តរាគមន៍​បាន​ពន្លត់​អស់​ទឹក​៨​រថយន្ត ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ។​មូលហេតុ ដែល​កើត​មាន​អគ្គី​ភ័យ នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

​គួ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៧​ខែ កញ្ញា​ឆ្នាំ ២០២២​នេះ មាន​អគ្គី​ភ័យ ឆាបឆេះ​ជា​បន្តបន្ទាប់ ចំនួន ៥​ទីតាំង​ផ្សេង​គ្នា នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ