ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ជាង​២០​ដង​គ្មាន​អ្នក​ទទួល ពេល​ទៅ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ចម្លែក​ចិត្តខ្លាំង​ពេក ព្រោះ​ទូរស័ព្ទ​ទៅ​ជាង​២០​ដង​ហើយ​កូនប្រុស​មិន​ទទួល​ទូរស័ព្ទ​សោះ ឪពុក​ម្តាយ​ក៏​ត្រឡប់​មក​ផ្ទះ​ដើម្បី​មើល ពេល​មក​ដល់​ផ្ទះ​ស្រាប់តែ …

រាជធានី​ភ្នំពេញ ៖ ដោយ​ចម្លែក​ចិត្តខ្លាំង​ពេក ព្រោះ​ទូរស័ព្ទ​ទៅ​ជាង​២០​ដង​ហើយ​កូនប្រុស​មិន​ទទួល​ទូរស័ព្ទ​សោះ ឪពុក​ម្តាយ​ក៏​ត្រឡប់​មក​ផ្ទះ​ដើម្បី​មើល ពេល​មក​ដល់​ផ្ទះ​ស្រាប់តែ​ប្រទះ​ឃើញ​កូនប្រុស​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយដោយ​បន្សល់​ទុក​តែ​ពាក្យ​បណ្ដាំ​មួយ​ច្បាប់​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ២៤ តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

យុវជន​រង​គ្រោះ​ឈ្មោះ ចេ​ង មក​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប មាន​ទីលំនៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ​តែ​៣​នាក់ ដោយ​ម្តាយ និង​ឪពុក​ជា​អ្នក​លក់ដូរ​នៅ​ផ្សារ​ច្បារ​អំពៅ ។ នៅ​វេលា​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​សួរ​កូន ចង់​ដឹង​ថា នៅផ្ទះ ឬ​អត់ ប៉ុន្តែ​ទូរស័ព្ទ​ទៅ​ជាង​២០​ដង កូនប្រុស​មិន​ទទួល​សោះ ។ ដោយ​ចម្លែក​ចិត្ត​ពេក ស្ត្រី​ជា​ម្តាយ និង​ឪពុក​បាន​មក​ផ្ទះ​មើល ក៏​ឃើញ​ផ្ទះ​ត្រូវ​ចាក់សោ​ពី​ខាងក្នុង ។ ភ្លាម​ៗ​នោះ​ក៏​ហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​កាត់​សោ​ទ្វារ លុះ​ពេល​កាត់​រួច ក៏​ដើរ​ចូល​ទៅ​បន្ទប់​កូនប្រុស តែ​បន្ទប់​ចាក់សោ​ពី​ក្នុង​ទៀត ប៉ុន្តែ​ដោយ​ស្ត្រី​ជា​ម្តាយ​មាន​កូនសោ​បន្ទប់​ក៏​ចាក់​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​កូនប្រុស​ចង​.​ក​នឹង​កូនកន្សែង​ជាប់​នឹង​ចម្រឹង​មាត់​បង្អួច​ស្លាប់​បាត់​បាត់​ទៅ​ហើយ ដោយ​គ្រាន់តែ​បាន​បន្សល់​ទុក​សំបុត្រ​១​ច្បាប់ សរសេរ​ថា «​លុយ​ជំពាក់​គេ​៤០០០​ដុល្លារ លោក​អ្នក​មានគុណ​ទាំង​២​មិនបាច់​សង​គេ​ទេ ទុក​ឲ្យ​កូន​ជា​អ្នក​ដោះស្រាយ​» ។

បន្ទាប់​ពី​រក​ឃើញ​មាន​លិខិត​ផ្តែផ្តាំ​ចុង​ក្រោយ​របស់​យុវជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​អាច​ជំពាក់​លុយ​នរណា​ម្នាក់​ចំនួន​៤០០០​ដុល្លារ ហើយ​គ្មាន​លុយ​សង​គេ លុះ​ពេល​ឪពុក​ម្តាយ​ខ្លួន ដឹង ដោយ​មិន​ចង់​ឲ្យ​មានការ​លំបាក​ដល់​អ្នក​មានគុណ​ទាំង​២ ក៏​សម្រេច​បញ្ចប់ជីវិត​ដោយ​បែប​នេះ​តែ​ម្តង​ទៅ ដើម្បី​បញ្ចប់​បំណុល​ដែល​ជំពាក់​គេ ចៀសវៀង​ម្តាយ​ឪពុក​ពិបាក​ទូល​រែក​រក​លុយ​សង​ជំនួស​ខ្លួន ។

សូម​បញ្ជាក់​ថា ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​រួច​មក សមត្ថកិច្ច​អះអាង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ។ ក្រោយ​ការ​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​សម្រេច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕