ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់លូនឆ្លងកាត់ទទឹងផ្លូវ ត្រូវឡាន​បើក​កិ.ន ផ្អើលភូមិចំរើនផល​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់ ខណៈ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​

រាជធានីភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់ ខណៈ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​ជ្រុល​ទៅ​កិ.ន​ពីលើ បណ្ដាល​ឲ្យ​រងរបួសយ៉ាង​ធ្ងន់​ធ្ងរ​ បង្កការ​ភ្ញាក់​ផ្អើល​កាលពី​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ចំនុច​ផ្លូវ​លេខ​៧៩ បេ​តេ ​ស្ថិត​ក្នុង​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បានអោយ​ដឹង​ថា បុរស​រង​គ្រោះ គាត់​មាន​វ័យ​ជាង​៦០​ឆ្នាំ​ ជា​ជនអនាថា ​តែងតែ​ដើរ និង​ស្នាក់​នៅ​តាម​សំយាបផ្ទះ​គេ​នៅ​ជិត​ៗនោះ ​និងតែ​ងតែ​ពិសារ​ស្រា​បន្តិច ។

​​តាម​ប្រភព​​ដដែល​បាន​បន្ត​ថា ​នៅ​វេលាម៉ោង​​កើតហេតុ​​​​​ខាងលើ​ ខណៈជន​រង​គ្រោះ​លូន​ឆ្លងកាត់​ទទឹង​ផ្លូវ ៧៩​បេ​តេ ពី​ម្ខាង​ទៅ​ម្ខាង ​ស្រប​ពេល​នោះ ក៏​ស្រាប់តែ​​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​តាម​ផ្លូវ​៧៩​បេ​តេ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មើល​មិនឃើញ​ក៏​ជ្រុ.ល​ទៅ​កិ.ន​ពី​ជន​រង​គ្រោះ បណ្តាល​អោយ​ជន​រង​គ្រោះរង​របួស​បែ.កក្បាល និង​បា.ក់ដៃ​ខាងឆ្វេង ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​អូស​ទាញ​ចេញពី​ក្រោម​រថយន្ត​ដាក់​អែប​គៀន និង​បាន​ទាក់ទង​ខាង​រថយន្ត​សង្គ្រោះ​របស់​រដ្ឋ 119 តែ​មិន​មាន​អ្នក​មក​ទទួល​នោះ​ទេ ។

ដោយឡែក​ខាង​រថយន្ត​វិញ ត្រូវ​បាន​បុរស​ម្នាក់​មក​ធានា​អោយ​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ ហើយ​និយាយ​ថា​ជួយ​ចេញថ្លៃ​ព្យាបាល​របួស តែ​ពេល​រថយន្ត​បើក​ចេញ​ទៅ​បាត់ គឺ​បាត់​ទាំង​បុរស​ដែល​មក​ធានា​នោះ​ដែរ ។

ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​ក៍បាន​ខំ​ទាក់ទងទៅ​​រថយន្ដ​សង្គ្រោះ​119 របស់​រដ្ឋ​ឱ្យ​មក​​ជួយ​អន្តរាគមន៍​ដឹក​ជន​រង​គ្រោះដែរ​ តែ​ពេល​ឮសូរ​ថា ជនអនាថា​ គឺ​គ្មាន​រថយន្ត​សង្គ្រោះ​ណាហ៊ាន​ចេញ​មក​ដឹក​យក​អ្នកជំងឺ​ទៅ​ព្យាបាល​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយ​រង់​ចាំ​អស់​រយៈ​ពេល​ជិត​២​ម៉ោង ប្រជាពលរដ្ឋ​ក៍បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ឯកជន​របស់​​គ្លីនិកឯកជន​អោយមក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ធ្វើការ​សង្គ្រោះ​តែ​ម្ដង​ ចំណែក​រថយន្ត​បង្ក​ សមត្ថកិច្ច​និង​ធ្វើការ​ស្រាវជ្រាវ​រក ​ដើម្បី​អោយមក​ជួយ​ដោះស្រាយ​ជាមួយ​នឹង​ជន​រង​គ្រោះ​នៅ​​ពេល​​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ