ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងល្បីនិងទាក់ទាញខ្លាំងថា ប្រាសាទ​បន្ទាយ​ស្រី​មាន​ពណ៌​ឈូក​

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទបន្ទាយស្រី​ត្រូវបាន​ល្បី​ថា​ គឺជា​ប្រាសាទ​ដែលមាន​ពណ៌​ផ្កាឈូក ​​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​មានការ​ចាប់អារម្មណ៍​​​ខ្លាំង នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប ។

ខេត្តសៀមរាប ៖ ប្រាសាទបន្ទាយស្រី​ត្រូវបាន​ល្បី​ថា​ គឺជា​ប្រាសាទ​ដែលមាន​ពណ៌​ផ្កាឈូក ​​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​មានការ​ចាប់អារម្មណ៍​​​ខ្លាំង នៅ​លើ​ទឹកដី​នៃ​ខេត្តសៀមរាប ។

ភ្ញៀវ​ទេសចររាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បាន​ដង្ហែ​​គ្នា​ទៅ​ទស្សនា​ប្រាសាទបន្ទាយស្រី ដែល​ជា​ប្រាសាទ​ដ៏​សែន​មនោ​រម្យ ប្រៀប​បាន​ទៅ​នឹង​ត្បូង​មួយ​​ដុំ ដែល​មាន​តម្លៃ​ក្រៃ​លែង ​រក​វត្ថុ​អ្វីមួយ​មក​ប្រៀបផ្ទឹម​ពុំ​បាន ជា​ស្នាដៃ​នៃ​សិល្បៈ​ខ្មែរ​យើង ​កាលពី​សម័យ​ដើម បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ អន្តរជាតិ​មកកម្សាន្ត​យ៉ាងច្រើន​កុះករ​ក្នុង​មួយ​ថ្ងៃ​ៗ​នោះ ​។

ប្រាសាទបន្ទាយស្រី ដែល​មាន​ចំងាយ​៣៩​គីឡូម៉ែត្រ ភាគ​ខាងជើង​ទីរួមខេត្ត​សៀមរាប ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយស្រី ឃុំ​បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​បាន​កំពុង​តែ​មាន​ឈ្មោះ​ល្បីល្បាញខ្ទរ​​ខ្ទារ​​ពេញ​ពិភពលោក​ថា ប្រទេស​កម្ពុជា​​មាន​ប្រាសាទ ពណ៌​ផ្កាឈូក និង​មាន​សម្រស់​ស្រស់​ស្អាត រួម​ទាំង​ក្បាច់ចម្លាក់​វិសេសវិសាល លើ​ផ្ទាំង​ថ្ម​ផ្កាឈូក​ ហាក់ដូច​មានជីវិត​រស់​រវើក រំលេច​​​​ដោយ​ចម្លាក់​ទេពអប្សរ ចំនួន​១៥០០​ខុស​ៗ​គ្នា មាន​កំពែង​ថ្មបាយក្រៀម ព័ទ្ធ​៣​ជាន់ មាន​ទីលាន​ក្រាល​ថ្ម​វែង​ទៅ ទិស​ខាង​កើតកសាង​ឡើង​ក្នុង​គ្រឹះ​សក្ក​រាជ​ឆ្នាំ​៩៦៧ ។