ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីយប់នេះតទៅ ! អាជ្ញាធរ​ភ្នំពេញ​នឹងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា​នេះ​បាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​បន្ទាន់​មួយ…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា​នេះ​បាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​បន្ទាន់​មួយ ដើម្បី​អនុវត្ត​អោយ​មាន​ប្រសិទ្ធភាព​បំផុត​ទៅ​លើ​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​អោយ​អស់​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោកស្នងការ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​អភិបាល​ខណ្ឌ​ទាំង​១៤ ប្រធាន​ផ្សារ​ផង​ដែរ​ក្នុង​គោលបំណង​បង្ក្រាប​ស្បែង​ស៊ីសង​គ្រប់​ប្រភេទ​អោយ​អស់​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ជាមួយ​ចាត់វិធានការ​ចំពោះ​កុងស៊ីបញ្ចាំ​ខុសច្បាប់​នានា នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ ពោល គឺ​ត្រូវ​អនុវត្ត​អោយ​បាន​ម៉ឺងម៉ាត់​បំផុត ចាប់ពី​យប់​នេះ​តទៅ​។

លោក​ឃួ​ង ស្រេង បាន​ប្រសាសន៍​លើក​ឡើង​ថា ៖​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា​រួច​ហើយ កាលពី​ព្រឹក​ថ្ងៃ​១៧​កញ្ញា​នេះ ដោយ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​រូប​ជា​ពិសេស​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បង្ក្រាប​ឱ្យ​អស់​នូវ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាមួយ និង​ការ​ប្រមា​ន​ដក​តំណែង​ផង​ដែរ​។

លោក​បន្ត​ថា ក្រោយ​កិច្ចប្រជុំ​នេះ​បញ្ចប់​ទៅ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​ដែល​មាននៅ​តាម​បណ្តា​ខណ្ឌ​ចុះ​បង្ក្រាប​ភ្លាម​ៗ​ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​យប់​នេះ​តទៅ​។លោក​ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​កុងស៊ីបញ្ចាំ​ខុសច្បាប់​ក៏​ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ ដោយ​នេះ​ជាដើម​ចម​បង្ក​អោយ​មាន​បទល្មើស​លួច​ឆ​.​ក់​ប្ល​.​ន់​។ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​កុងស៊ីបញ្ចាំ​ខុសច្បាប់ ត្រូវ​តែ​ធ្វើ​ឡើង​អោយ​ដូច​ភ្លៀងរលឹម​។

កម្លាំង​មាន​សមត្ថកិច្ច​ថ្នាក់​ជាតិ​ចាំតែ​ជួយ​អន្តរាគមន៍​នៅ​ពេល​ដែល​យើង​អនុវត្ត​មិន​បាន​ចំពោះ​ទីតាំង​អាងខ្នង​បង្អែក តែបើ​ថ្នាក់​ជាតិ​ចុះ​ទៅ​បង្ក្រាប​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដោយ​ខ្លួនឯង​មិន​បាន​បង្ក្រាប ឬ​មិន​បានដឹង​នោះ​នឹង​ប្រឈម​ទៅ​នឹង​ការ​ដក​តំណែង​ហើយ​។

គួរ​រំលឹក​ថា ៖ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ម្តង​ៗ លោក​តែង​បាន​បញ្ជា​អោយ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​១៤ បង្ក្រាប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​អោយ​អស់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​ប៉ុន្តែ​ការងារ​នេះ ក៏​នៅ​តែ​សេសសល់​ដែល​តម្រូវ​អោយ​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​១៤ បន្ត​បង្ក្រាប់​អោយ​បាន​ដូច​ភ្លៀងរលឹម​។

គួរ​បញ្ជាក់​ថា ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​រូប ជា​ពិសេស​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បង្ក្រាប​ឱ្យ​អស់​នូវ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាមួយ​នោះ​សម្តេច​តេ​ជោ​នូវ​បាន​ព្រមាន​ដក​តំណែង​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូប​ណា​ដែល​មិន​ទទួលខុសត្រូវ លើ​តួនាទី​បណ្តោយ​ឱ្យ​ល្បែងស៊ីសង​រីកសាយ​ភាយ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ