ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឺ​ថា ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ​ទៅ​ចរចា​ជាមួយ​ម្តាយ​ជន​រង​គ្រោះ​​បញ្ចប់រឿង​?

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ​ក្រោយ​ពី​សារព័ត៌មាន​ជា​ច្រើន​ បាន​ផ្សព្វផ្សាយ​ពី​ទ​ង្វើ​របស់​លោក សែ​ម វុ​ឌី​ នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង ធ្វើ​ទា​រុ​ណ​កម្ម​លើ​មនុស្ស​(​គ​ថ្លង់​)​ទាំង​យប់​ពេល​ដៃ​កំពុង​ជាប់​ខ្នោះ​រួច​មក លេចឮ​ព័ត៌មាន​ថា ​ក្រោម​បញ្ជា​មេ​ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ​៖ ​ក្រោយ​ពី​សារព័ត៌មាន​ជា​ច្រើន​ បាន​ផ្សព្វផ្សាយ​ពី​ទ​ង្វើ​របស់​លោក សែ​ម វុ​ឌី​ នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង ធ្វើ​ទា​រុ​ណ​កម្ម​លើ​មនុស្ស​(​គ​ថ្លង់​)​ទាំង​យប់​ពេល​ដៃ​កំពុង​ជាប់​ខ្នោះ​រួច​មក លេចឮ​ព័ត៌មាន​ថា ​ក្រោម​បញ្ជា​មេ​ស្នងការ​រង​នគរបាល​ខេត្តកំពង់ស្ពឺ និង​មនុស្ស​ជំនិត​៤​នាក់​បានអន្តរាគមន៍​ទៅ​ចរចា​ជាមួយ​ម្តាយ​ជន​រង​គ្រោះ ​ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រ​ព​ន្ធ័​តុលាការ ​ប៉ុ​ន្ត​ម្តាយ​ជន​រង​គ្រោះ​នៅ​តែ​មាន​គោល​ជំហរ មិន​ចរចា​នោះ​ទេ ដោយ​លោកស្រី​យល់​ថា​ ខ្លាច​មាន​លើក​ក្រោយ​ទៀត​ ។

បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក​សម សា​មួន ស្នងការ​នគរ​បាល​ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ម្តាយ​ជន​រង​គ្រោះ និង​បានឃើញ​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​ធ្វើការ​ផ្សព្វផ្សាយ​រឿង​លោកនាយ​ប៉ុស្តិ​ឃុំ​ត្រែង​ត្រ​យឹ​ង​ ប្រើ​ទណ្ឌកម្ម​លើ​មនុស្ស​គ​ថ្លង់​ទាំង​ដៃ​ជាប់​ខ្នោះ​នោះ ស្រាប់តែ​លោកស្នងការ​ខេត្ត​បាន​ចាត់​មនុស្ស ជំនិត​ដើម្បី​ចរចា​ជាមួយ​ម្តាយ​ជន​រង​គ្រោះ​ ដើម្បី​បង់លុយ​បញ្ចប់រឿង​នេះ​ក្រៅ​ប្រ​ព​ន្ធ័​តុលាការ ដោយសារ​តែ​លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រែង​ត្រ​យឹ​ង ​មាន​លុយកាក់​ច្រើន ហើយ​ជា​មនុស្ស​ជំនិត​របស់​មេ​ទៀត​ផង​ ទើប​មានការ​ស្ទុះស្ទារ​ជួយ​អន្តរាគមន៍​យ៉ាង​នេះ ដែល​ទ​ង្វើ​នេះ​ហាក់បីដូចជា​បន្លាច​ផ្លូវ​អារម្មណ៍​របស់​ដើមបណ្តឹង​យ៉ាង​ខ្លាំង​ ។

ពាក់ព័ន្ធ​និង​ការ​បង្ហើប​របស់​ប្រភព​ខាងលើ​នេះ​ដែរ លោកស្រី យូ ស៊ី​ណាត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា នេះដែរ​​ថា មាន​គេ​មក​ចរចា​រឿង​នេះ​មែន ប៉ុន្តែ​លោកស្រី​មិន​យល់ព្រម​នោះ​ទេ លោកស្រី​មាន​គោល​ជំហរ មិន​ដក​ពាក្យបណ្តឹង​នោះ​ទេ​ដោយ​លោកស្រី​សូម​ឱ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ឱ្យ​កូន​របស់​លោកស្រី​ដែល​ជា​មនុស្ស (​គ​ថ្លង់​)​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ ។ លោកស្រី​បន្ត​ទៀត​ថា លើក​ទី​០១​ធ្វើបាប​កូនលោក​ស្រី​ប៉ុណ្ណឹង បែក​មាត់ ហើម​មុខ ចុះបើ​ថ្ងៃក្រោយ​ទៀត​បែកក្បាល ពិការ តើ​អ្នក​ណា​ទទួល ខុស​ត្រូវ​ចិញ្ចឹម​មើលថែ​។​

លោកស្រី​បន្ត​ថា ​លើស​ពី​នេះ​ទៅ​ទៀត​ក្រុម​មនុស្ស​ដែល​អះអាង​ខ្លួន​ថា ​ជា​ស្នងការ​រង​បាន​និយាយ​ដាក់​លោក​ស្រី​ថា​ ប្រហែលជា​កូន​របស់​លោកស្រី​ដើរ​ដួល​ទេ​ដឹង​ទើប​មាន​របួស​បែប​នេះ​។ លោកស្រី​ចាត់​ទុក​ថា​ ពាក្យ​សម្ដី​របស់​ក្រុម​នគរបាល​ដែល​ទៅ​ជួប​លោកស្រី​ដល់​ផ្ទះ​នោះ​ និយាយ​មក​ហាក់បីដូចជា​កាន់ជើង​ភាគី​លោក​មេ​ប៉ុស្តិ៍​យ៉ាង​ខ្លាំង​ដោយ​និយាយ​ម្តង​ហើយ​ម្តងទៀត​ម្ដង​ជា​ពីរ​ដង​ថា ​ឲ្យ​ដក​ពាក្យបណ្ដឹង​ទៅ​ហើយ​ទទួល​លុយកាក់​ខ្លះ​ៗ​ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅ​។

ករណី​ដែល​លោក​មេ​ប៉ុស្តិ៍​វាយ​ធ្វើបាប​កូនលោក​ស្រី​នេះ​ បើ​នៅ​ត្រឹម​ស្នងការ​ខេត្ត​នគរបាល ​។ ​កូនលោក​ស្រី​និង​លោកស្រី​មិន​បាន​ទទួល​ភាព​យុត្តិធម៌​នោះ​ទេ ​លោកស្រី​និង​ស្វះ​ស្វែងរក​ពឹងពាក់​អ្នក​ច្បាប់​ដើម្បី​ធ្វើ​ពាក្យបណ្ដឹង​បន្ត​ទៅ​ក្រសួងមហាផ្ទៃ​បន្ត​ទៀត​ម្យ៉ាង​សកម្មភាព​និង​ការ​និយាយ​ស្តី​របៀប​កំញើញ​របៀប​នេះ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ច្បាស់​ជា​។​ រស់​រង​នូវ​ភាព​ភ័យ​ខ្លាច​ជាក់​ជា​មិន​ខាន​។

លោកស្រី​បន្ត​ថា ​ចូល​មក​ចាប់​កូនលោក​ស្រី​ទាំង​កណ្ដាល​យប់​វ៉ៃ​ខ្នោះ​រុញ​ចូល​ឡាន​។ ​វា​ជា​រឿង​មួយ​ពេល​ទៅ​ដល់​កន្លែង​ដៃ​គោល​លោកស្រី​ជាប់​ខ្នោះ​វ៉ៃ​ធ្វើបាប​កូនលោក​ស្រី​ជា​ឬ​មួយ​។​ ដោយឡែក​ រឿង​មួយទៀត​កូនលោក​ស្រី​ គឺជា​មនុស្ស​ដែល​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​។​គឺ​គរ​ថ្លង់​មាន​ពិការ​ភាព ហេតុ​អី្វ​បានជា​ថ្នាក់លើ​កាន់​ជើង​លោក​មេ​ប៉ុស្តិ៍​ចាត់​មនុស្ស​ឲ្យ​មក​និយាយ​របៀប​នេះ​ដាក់​លោកស្រី​ទៅ​វិញ​។

សូ​មំ​លឹ​កថា​៖ លោក សែ​ម វុ​ឌី នាយ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង​នៃ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រង​បណ្តឹង​ថា​បាន​វាយ​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​សួរ​ចំ​ម្លើ​យ​លើ​ជនសង្ស័យ​(​គ​ថ្លង់​)​ក្រោយ​ចាប់​វាយ​ខ្នោះ​នាំ​ខ្លួន​ទាំង​កណ្តាល​យប់​ទៅ​កាន់​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង គ្រាល​ដែល​បុរស​(​គ​ថ្លង​)​បាន​យក​ដុំ​ថ្ម​គប់​ដំបូលផ្ទះ​អ្នក​បើក​ល្បែង​ជល់​មាន់​អន​ឡាញ​មួយ​កន្លែង​។

លោកស្រី យូ ស៊ី​ណាត អាយុ​៧០​ឆ្នាំ​រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​បាន​និយាយ​ថា នៅ​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​០០​នាទី​កូនប្រុស​របស់​គាត់​ឈ្មោះ គ្រុយ ធី​យ៉ា អាយុ​៤០​ឆ្នាំ​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើដំបូល​ផ្ទះ​គេ​ដែល​កំពុង​មានការ​ជួបជុំ​លេងល្បែង​ជល់​មាន់​។​ហើយ​ការ​គប់​នោះ​ដោយសារ​តែ​កន្លែង​ដែល​ជួបជុំ​លេង​ជល់​មាន់​មានការ​ហ៊ោ​រក​ញ្ជៀ​វ​បង្ក​សំឡេង​រំខាន​ដល់​ដំណេក​របស់​គ្រួសារ​គាត់​រាល់​យប់​។​

ក្រោយ​កូនប្រុស​របស់​គាត់​គប់​ដុំ​ថ្ម​រួច ស្រាប់តែ​នៅ​ម៉ោង​១០​និង​៣០​នាទី​យប់ ក៏​មាន​ប៉ូ​លី​ស​៤​នាក់​ជិះ​រថយន្ត​ហា​យ​ឡិន​ឌ័​រ​ពណ៌​ក្រហម​មួយ​គ្រឿង​មក​ដល់​ផ្ទះ​ហើយ​ក៏​បាន​ចាប់​វាយ​ខ្នោះ​កូនប្រុស​របស់​គាត់​រុញ​ចូល​ឡាន​នាំ​យក​ទៅ​ប៉ុស្តិ​នគរបាល​ត្រែង​ត្រ​យឹ​ង​បាត់​។​លុះ​នាំ​ខ្លួន​ទៅ​ដល់​ប៉ុស្តិ នាយ​ប៉ុស្តិ​ខាងលើ​ព្រមទាំង​កូនចៅ​ក៏​បាន​ដាល់​ទៅ​លើ​ផ្ទៃមុខ​កូនប្រុស​គាត់​ទាំង​ដៃ​ចាប់​ខ្នោះ​ជា​ច្រើន​ដៃ​បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ដី​និង​ចាប់​លើក​ឡើង​មក​វិញ​បង្ខំ​ឱ្យ​ផ្តិត​មេដៃ​បញ្ចប់រឿង ហើយ​ក៏​បាន​ដោះ​លែង​មក​ផ្ទះ​វិញ​នៅ​ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​។

លោកស្រី យូ សុ​ី​ណាត ជា​ម្តាយ​បុរស​(​គរ​ថ្លង់​)​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ពេល​ដើរមក​ដល់​ផ្ទះ គាត់​បានឃើញ​ផ្ទៃមុខ​កូន​របស់​គាត់​មាន​សភាព​ហើមជាំ ​និង​បែក​បបូរ​មាត់​។​ គ្រានោះ​ កូនប្រុស​គាត់​បាន​ប្រាប់​ពី​សកម្មភាព​ដែល​មេ​ប៉ុស្តិ៍ និង​គូកន​បាន​វាយ​ធ្វើបាប​ និង​ធ្វើ​ទា​រុ​ណកម្ម​ទាំង​ដៃ​កំពុង​ជាប់​ខ្នោះ​ពេល​ចាប់​យក​ទៅ​។

​គាត់​ថា​កូនប្រុស​គាត់​ត្រឹមតែ​ទោស​គប់​ដុំ​ថ្ម​លើដំបូល​ផ្ទះ​មិន​ដល់​ថ្នាក់​ចាប់​គ្រៀក​វាយ​ខ្នោះ​នោះ​ទេ​ហើយ​ក៏​មិន​ដល់​វាយ​ធ្វើ​ទា​រុ​ណ​នោះ​ដែរ​ម្យ៉ាង​កូន​គាត់​ក៏​មាន​ពិការ​ភាព​ផង​ដែរ​។​ គាត់​សុំ​ឱ្យ​ផ្តល់​ភាព​យុត្តិធម៌​ដល់​កូនប្រុស​ពិការ​ភាព​របស់​គាត់​ដោយ​ឱ្យ​មេ​ប៉ុស្តិ​នៃ​ឃុំ​ត្រែង​ត្រ​យឹ​ង​ចេញ​មុខ​ទទួលខុសត្រូវ​លើ​រឿង​នេះ ហើយ​ក៏​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កំពុង​បើក​លេង​គគ្រឹកគគ្រេង ស្រែក​ហ៊ោ​បង្ក​ការ​រំខាន​ដល់​ដំណេក​ពលរដ្ឋ​ក្នុង​ពេល​យប់​ផង​ដែរ​។

ពាក់​ព​ន្ធ័​និង​ការ​ប្តឹង​ចោទប្រកាន​នេះ​លោក សែ​ម វុ​ឌី នាយ​ប៉ុស្តិ៍​ត្រែង​ត្រ​យឹ​ង​បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅ​ថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០២២​នេះ​ថា​ លោក​អត់​បាន​វាយ​ធ្វើបាប​និង​ធ្វើ​ទា​រុ​ណកម្ម​ទេ​ព្រោះ​លោក​ក៏​ដឹង​ដែរ​ថា ​បុរស​ដែល​បាន​ឃាត់​មក​នោះ​ មាន​កាយសម្បទារ​មិន​គ្រាន់​(​គ​) តែ​អ្វី​ដែល​លោក​ចាប់​យក​មក​ គឺ​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឱ្យ​ប្រព្រឹត្ត​ដូច្នេះ​ទៀត ខណៈ​សកម្មភាព​បែប​នេះ​កើតឡើង​ច្រើន​ដង​មក​ហើយ​៕​

អត្ថបទសរសេរ ដោយ