ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ប្រកាស​រក​ជំនួយ ឈាម​០៧​ប្លោក សម្រាប់​ប្អូនប្រុស ខាត់ ចំរើន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ប្រកាស​ពី​សហរដ្ឋអាមេរិក​ថា ត្រូវការ​ឈាម ចំនួន​៧​ប្លោក សម្រាប់​ប្អូនប្រុស​បង្កើត​គឺ​លោក…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម បាន​ប្រកាស​ពី​សហរដ្ឋអាមេរិក​ថា ត្រូវការ​ឈាម ចំនួន​៧​ប្លោក សម្រាប់​ប្អូនប្រុស​បង្កើត​គឺ​លោក ខាត់ ចំរើន កំពុង​តែ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

នោះ​លើ​បណ្តាញ​សង្គម​អ្នក​នាង ខាត់ សុ​ឃី​ម បង្ហោះ​សារ​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ យ៉ាង​ដូច្នេះ​ថា​«​ប្អូន​ខ្ញុំ ខាត់ ចំរើន ត្រូវការ ឈាម ៧​ប្លោក មាន​បងប្អូន​ណា ចិត្ត​បុណ្យ​សូម​ជួយ​ផ្ដល់​ឈាម​ជូន​ប្អូន ខាត់ ចំរើន ផង​បាន​ទេ ? សូម​បងប្អូន​មេត្តា​ជួយ​ប្អូន​ខ្ញុំ​ផង ដោយ​ក្ដី​គោរព​នឹង​អំពាវនាវ នេះ​ជា​លេខ​គាត់ 012534444 ឫ 069342223» ។

តារា​កំប្លែង​បែប​ប្រពៃណី​បុរាណ និង​ជា​តារាចម្រៀង លោក ខាត់ ចំរើន កាលពីខែ​មុន​នេះ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​រូប​លោក​មាន​ជំងឺ​ខួច​ក្រលៀន និង​ក្រិន​ថ្លើម​កម្រិត​ធ្ងន់ ហើយ​ក៏​កំពុង​ត្រូវការ​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ