ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ហា​ជី ត្រៀម​ចេញ​បទចម្រៀង​ថ្មី​នៅ​ផលិតកម្ម​ថោ​ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ម៉ៅ ហា​ជី នៅ​ផលិតកម្ម​ថោ​ន មាន​បទ​ចម្រៀង​ថ្មី​មួយ​ចំនួន ត្រៀម​ចេញផ្សាយ​នា​ពេល​ខាង​មុខ ។ ពេល​ចូលរួម​ថត​ខារ៉ាអូខេ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ …

រាជធានី​ភ្នំពេញ ៖ លោក​ម៉ៅ ហា​ជី នៅ​ផលិតកម្ម​ថោ​ន មាន​បទ​ចម្រៀង​ថ្មី​មួយ​ចំនួន ត្រៀម​ចេញផ្សាយ​នា​ពេល​ខាង​មុខ ។ ពេល​ចូលរួម​ថត​ខារ៉ាអូខេ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​នៅ​តំបន់​ភ្នំ​ប្រសិទ្ធិ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​ម៉ៅ ហា​ជី ឱ្យ​ដឹង​ថា លោក​ថត​ចម្រៀង​ឱ្យ​ផលិតកម្ម​ថោ​ន​ប្រមាណ​បួនដប់​បទ​សុទ្ធតែ​ជា​បទ​ថ្មី​របស់​អ្នកនិពន្ធ​ខ្មែរ ។ «​មាន​បទ​ថ្មី​ជា​លើក​ដំបូង​នៅ​ថោ​ន​នេះ​ខ្ញុំ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ល្អ ឬ​មិនល្អ​នោះ​ទេ​ទាល់តែ​មានការ​ចេញ​លក់​នៅ​លើ​ទីផ្សារ ហើយ​បងប្អូន​អ្នក​ស្តាប់​គាត់​វាយតម្លៃ​មក​វិញ ខ្ញុំ​មិន​អួតអាង​មុន​ទេ អ្វី​ៗ​លើ​ការ​ដាក់​ពិន្ទុ​របស់​អ្នក​ស្តាប់​ប៉ុណ្ណោះ​» ។

ចូល​ផលិតក​កម្ម​ថោ​ន​នេះ​លោក​ម៉ៅ ហា​ជី មិន​ធ្វើ​កិច្ចសន្យា​ទេ ដោយ​លោក​យល់​ថា​វា​មិន​ចាំបាច់​ទេ សំខាន់​លោក​នឹង​ព្យាយាម​ធ្វើការ​ឱ្យ​បាន​ល្អជា​មួយ​ក្រុមការងារ​ដែល​សុទ្ធតែ​ជា​អ្នក​មានបទពិសោធន៍ ។ លោក​ម៉ៅ ហា​ជី សប្បាយចិត្ត​ដែល​បាន​ប្រឡូក​ការងារ​នៅ​ផលិតកម្ម​ថោ​ន ។

រឿង​ចាស់​គឺ​ភាព​ចម្រូងចម្រាស​ជាមួយ​ផលិតកម្ម​ហង្ស​មាស​នោះ លោក​ម៉ៅ ហា​ជី មិន​លើក​ឡើង​ទៀត​ទេ ព្រោះ​បាន​បញ្ចប់​អស់  ហើយ ។ លោក​គិតតែ​រឿង​ការងារ​បច្ចុប្បន្ន​ឱ្យ​រលូន​ប៉ុណ្ណោះ ។ «​ខ្ញុំ​ក៏​គ្មាន​ការ​ប្រជែង​សមត្ថភាព​ឬ​ទាញ​យក​ប្រជាប្រិយភាព​ជាមួយ​អ្នក​ណា​នោះ​ឡើយ មាន​តែ​ខំ​តាម​លទ្ធភាព​ដែល​មាន​ប៉ុណ្ណោះ ។ ខ្ញុំ​សង្ឃឹមថា ទស្សនិកជន​នឹង​គាំទ្រ​បទ Original Song របស់ខ្ញុំ ដែល​ត្រៀម​ចេញ​នៅ​ពេល​ខាង​មុខ​នេះ​នៅ​ក្នុង​ផលិតកម្ម​ថោ​ន​» ៕