ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​ចំណាស់​អេ​ស្ប៉ា​ញ​សម្រាលបានកូន​ភ្លោះ

7 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ BBC ​ផ្សាយ​ថា​ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញ​អាយុ​៦៤​ឆ្នាំ​ម្នាក់ នៅ​ក្រុង​ Burgos ​នា​ភាគ​ខាងជើង​ប្រទេស​សម្រាល​បានកូន​ភ្លោះ​ស្រី​មួយ​ប្រុស​មួយ …

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ BBC ​ផ្សាយ​ថា​ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញ​អាយុ​៦៤​ឆ្នាំ​ម្នាក់ នៅ​ក្រុង​ Burgos ​នា​ភាគ​ខាងជើង​ប្រទេស​សម្រាល​បានកូន​ភ្លោះ​ស្រី​មួយ​ប្រុស​មួយ ។

ស្ត្រី​រូប​នោះ​បាន​ផ្សាំ​សិប្បនិមិត្ត​នៅ​សហរដ្ឋអាមេរិក​មុន​ពេល​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​«Recoletas»​ប្រទេស​អេ​ស្ប៉ា​ញ ។ មន្ទីរពេទ្យ​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់​របស់​ស្ត្រី​វ័យ​ចំណាស់​រូប​នោះ​ដោយ​កូនភ្លោះ​ប្រុស​មួយ ស្រី​មួយ ប្រុស​ទម្ងន់​២,៤​គីឡូក្រាម និង​ស្រី​ទម្ងន់​២,២​គីឡូក្រាម មាន​សុខភាព​ល្អ ។

កាលពី​ឆ្នាំ​២០១២ ស្ត្រី​រូប​នោះ​ធ្លាប់​សម្រាល​បានកូន​ស្រី​ម្នាក់ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​លើ​ការ​ថែទាំ​ត្រូវ​មជ្ឈមណ្ឌល​ជួ​យស​ង្គ្រោះ​​យក​ទៅ​ចិញ្ចឹម ។

រឿង​ដូច​គ្នា​នេះ​គឺ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ដែរ មាន​ស្ត្រី​វ័យ​ចំណាស់​អាយុ​ជាង​៦០​ឆ្នាំ​ម្នាក់ ផ្តល់​កំណើត​ទារក​ចំនួន​២​នាក់ ។ បន្ទាប់​មក នៅ​ឆ្នាំ​២០១៦ លោកយាយ​ជនជាតិ​ឥណ្ឌា​អាយុ​៧០​ឆ្នាំ​ម្នាក់ សម្រាល​កូនប្រុស ហើយ​ត្រូវ​គេ​ចាត់ទុកជា​ម្តាយ​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ៕