ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ី ហ្សី​ន​យ៉ា ៖ «​នាង​ខ្ញុំ​សម្រេចចិត្ត​ស្រវា​សិល្បៈ​វិញ​នេះ យល់​ថា​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត ​ម៉ី ហ្សី​ន​យ៉ា តារា​សម្តែង​ធ្លាប់​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​មួយ​រយៈ​អំឡុង​ឆ្នាំ​២០០៦-២០០៧ តែ​បាន​ផ្តាច់ខ្លួន​មួយ​រយៈ​វិញ ពេល​នេះ​នាង​វិល​វិញ​រក​ …

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត ​ម៉ី ហ្សី​ន​យ៉ា តារា​សម្តែង​ធ្លាប់​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​មួយ​រយៈ​អំឡុង​ឆ្នាំ​២០០៦-២០០៧ តែ​បាន​ផ្តាច់ខ្លួន​មួយ​រយៈ​វិញ ពេល​នេះ​នាង​វិល​វិញ​រក​អាជីព​សម្តែង​ដែល​ផ្តល់​ជូន​តាម​រយៈ​ផលិតករ​មួយ​ចំនួន ។ ម៉ី​ ហ្សី​ន​យ៉ា បាន​ងាក​វិល​មក​ច្បាម​សិល្បៈ​ឡើង​វិញ ក្រោយ​ចំណាយពេល​ច្រើន​ឆ្នាំទៅ​ពង្រឹង​មុខ​ជំនួញ និង​ការងារ​ខាងក្រៅ​ឲ្យ​រឹង​មាំ​សិន បើ​ទោះជា​ក្នុង​ចិត្ត​ស្តាយ​អាជីព​សិល្បៈ​ក្តី ។

ម៉ី ហ្សី​ន​យ៉ា ជា​អត​តី​ត​ជ័យ​លា​ភី​ក្នុង​កម្មវិធី​«​ពន្លក​តារា​» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ផ្នែក​សម្តែង ។ នាង​ប្រឡូក​ការងារ​សិល្បៈ​បាន​ប្រមាណ​ពីរ​-​បី​ឆ្នាំ ក៏​សម្រេចចិត្ត​ផ្អាក​មួយ​រយៈ យក​ពេល​ទៅ​ខំប្រឹង​សិក្សា​ស្រប​ពេល​លោកឪពុក​អ្នក​ម្តាយ មិនសូវ​ជា​ពេញចិត្ត​អាជីព​សិល្បៈ ម្យ៉ាង​ខ្លាច​រង​ពាក្យ​ចចាមអារ៉ាម​មិនល្អ ។ នាង​សម្រេចចិត្ត​ធ្វើ​តាម​អ្នក​មានគុណ​ទាំង​ចិត្ត​សោកស្តាយ​អាជីព​សិល្បៈ ។ អំឡុង​ពេល​ឃ្លាត​ពី​អាជីព​សិល្បៈ​នោះ នាង​បាន​ទៅ​រកស៊ី​ជាមួយ​ឪពុក​ម្តាយ​ផង រៀន​ផង ព្រមទាំង​បង្កើត​មុខរបរ​បុក​គ្រឹះ​ផង ។

ម៉ី ហ្សី​ន​យ៉ា និយាយ​ថា​«​នាង​ខ្ញុំ​សម្រេចចិត្ត​ស្រវា​សិល្បៈ​ឡើង​វិញ​នេះ​យល់​ថា​វ័យ​របស់​យើង​ចង់​អស់​ហួសពេល​បាត់​តំណែង​តួអង្គ សំខាន់​ៗ​ច្រើន តែ​ក្នុង​ចិត្ត​មិន​គិត​ច្រណែន​ជាមួយ​រលក​ក្រោយ​នោះ​ទេ មាន​តែ​សរសើរប្អូន​ៗ ព្រមទាំង​សប្បាយចិត្ត​ដែល​សិល្បៈ​ឥឡូវ​មាន​សភាព​រីក​ដុះដាល​ច្រើន ផលិតកម្ម​ក៏​មាន​ច្រើន ធ្វើ​ឲ្យ​តារា​មាន​ទីផ្សារ​ស្ទើរ​គ្រប់​គ្នា ។ យ៉ាងណាមិញ​នាង​ខ្ញុំ​ក៏​មិន​ចង់បាន​តំណែង​ជា​តួ​វ័យក្មេង​ឯក​អ្វី​នោះ​ទេ ។ នាង​ខ្ញុំ​ស្រឡាញ់​ការ​សម្តែង​មិន​ចង់​បាត់​មុខ​ដោយ​នាង​បាន​សម្តែង​ជូន​ផលិតករ​មួយ​ចំនួន ក្រោយ​គេ​ដឹង ភាគច្រើន​តួ​បងស្រី ឬ​តួ​ជា​ជំទាវ អ្នកស្រី​ក៏​ពេញចិត្ត​ទៅ​តាម​ការ​ដឹកនាំ​សម្តែង​របស់​ម្ចាស់​ផលិតកម្ម​ប៉ុណ្ណោះ ។

នាង​ខ្ញុំ​សប្បាយចិត្ត​ពេល​ដែល​វិល​វិញ​បានការ​ងារ​មួយ​ចំនួន​ក្តាប់​ក្នុង​ដៃ​ដូច​ជា ការ​សម្តែង​ភាពយន្ត ការ​បង្ហាញ​វត្តមាន​ក្នុង​បណ្តា​កម្មវិធី​នានា របស់​ក្រុមការងារ​ក្រុម​គ្រួសារ​តារា​កម្ពុជា ដែល​ជួយ​ផ្សព្វផ្សាយ​ការងារ​សង្គម​ជា​ច្រើន​មួយ​រយៈ​នេះ ដូច​ជា​ផ្តល់​ឈាម និង​បង្ហាញ​ពី​ការ​ជូនអំណោយ​នានា​ដល់​ជន​ទី​ទ័លក្រ នេះ​ជា​រឿង​មួយ​ល្អ​ក្នុង​ពេល​ដែល​នាង​ខ្ញុំ​បាន​ប្រឡូក​មក​វិញ​» ។

ម៉ី ហ្ស៊ី​ន​យ៉ា រំពឹង​ថា​ទស្សនិកជន និង​បណ្តា​ផលិតករ​ទាំងអស់​នឹង​ផ្តល់​ឱកាស​ដល់​នាង​សម្រាប់​ការ​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី​នេះ ៕