ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​រាប់រយ​នាក់ ចាំ​ទិញ iPhone14 ស៊េរី​ថ្មី មុខ​ហាង Apple ក្នុង​ទីក្រុង​បាងកក

1 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ប្រជាជន​ថៃ រាប់រយ​នាក់ គេ​ឃើញ​​មក នៅរង់​ចាំ​នៅ​មុខ Central World plaza នៅ​ទីក្រុង​បាងកក​នា​ព្រឹក​ថ្ងៃ​សុក្រ…

ទីក្រុង​បាងកក ៖ ប្រជាជន​ថៃ រាប់រយ​នាក់ គេ​ឃើញ​​មក នៅរង់​ចាំ​នៅ​មុខ Central World plaza នៅ​ទីក្រុង​បាងកក​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ រង់ចាំ​ហាង Apple បើកទ្វារ ដើម្បី​ទិញ​ទូរ​សព្ទ​ស៊េរី​ថ្មី iPhone 14 នេះ​បើ​យោង​តាម​សារព័ត៌មាន​របស់​ថៃ TheNation ។

ទូរ​សព្ទ iPhone 14 ស៊េរី​ថ្មី បាន​បង្ហាញខ្លួន កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា នៅ​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន Apple ចាប់ផ្តើម​ទទួល​ការ​បញ្ជា​ទិញ​នៅ​ថ្ងៃ​បន្ទាប់ ។ ទូរ​សព្ទ​នេះ​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ជាង​៣០ នៅ​ពី​ថ្ងៃ​សុក្រ​នេះ រួម​មាន ៖ សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អូស្ត្រាលី ចិន បារាំង ជប៉ុន និង​ថៃ ជាដើម ។

តម្លៃ iPhone 14 ចាប់ផ្តើម​ពី ៣២,៩០០​បាត (​ប្រហែល​$900)
តម្លៃ iPhone 14 Plus តម្លៃ ៣៧,៩០០​បាត (​ប្រហែល​$1000)
តម្លៃ iPhone 14 Pro តម្លៃ ៤១,៩០០​បាត (​ប្រហែល​$1,100)
ខណៈ iPhone 14 Pro Max ចាប់ផ្តើម​ពី ៤៤,៩០០​បាត (​ប្រហែល​$1,200) សម្រាប់​128GB ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ