ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ ស៊ី​ណាត សម្រាលបានកូន​ស្រី​ជាមួយ​ស្វាមី​ក្រោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ម៉ៅ ស៊ី​ណាត ទើបតែ​សម្រាល​កូនស្រី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ជាមួយ​ស្វាមី​ដែល​មិន​ទាន់​រៀប​ការ តែ​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ …

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ម៉ៅ ស៊ី​ណាត ទើបតែ​សម្រាល​កូនស្រី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ជាមួយ​ស្វាមី​ដែល​មិន​ទាន់​រៀប​ការ តែ​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ ។

តារាចម្រៀង​ម៉ៅ ស៊ី​ណាត បាន​បង្ហោះ​រូប​កូនស្រី​ទើប​ចាប់កំណើត​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ទទួល​បានការ​អបអរសាទរ​ពី​មិត្តភក្តិ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ ។

រូបថត​កូនស្រី​ជា​ច្រើន​សន្លឹក​ត្រូវ​អ្នក​នាង ម៉ៅ ស៊ី​ណាត បង្ហោះ​ជាមួយនឹង​សារ​ខ្លី​ថា «​ជម្រាបសួរ អ៊ំ ពូ​មីង បងប្អូន អូន​អត់​ទាន់​បាន​មួយ​ថ្ងៃ​ទេ » ។ អ្នក​នាង​ស៊ី​ណាត​ថែម​ទាំង​បញ្ជាក់​ថា នេះ​ជា​តំណក់ឈាម​ជាមួយ​ស្វាមី​មិន​ទាន់​រៀប​ការ​របស់​នាង​ដែល​ជា​យោធា ។

មុន​ពេល​សម្រាល​បានកូន​ស្រី​នេះ អ្នក​នាង ម៉ៅ ស៊ី​ណាត ប្រកាស​ផ្អាក​លេង​ហ្វេ​ស​ប៊ុ​កមួយ​រយៈ ទំនងជា​នាង​ចង់​បិទ​បាំង​ការ​ពពោះ​របស់​នាង​ជាមួយ​ស្វាមី ។ ទើបតែ​ពេល​នេះ​ស្រាប់តែ​នាង​បង្ហាញ​រូប​កូនស្រី​ដែល​ទើប​ចាប់កំណើត​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​នាង​សំអាង​ថា មិន​ខ្វល់​ពី​ការ​រិះគន់​ឡើយ ព្រោះ​នាង និង​ស្វាមី​សុទ្ធតែ​ជា​អតីត​ស្ត្រី​មេម៉ាយ និង​ពោះម៉ាយ​មុន​ពេល​សាង​ស្នេហ៍​នឹង​គ្នា ។

បើ​ទោះបីជា​បានកូន​ស្រី​ជាមួយ​គ្នា​ក្តី អ្នក​នាង ម៉ៅ ស៊ី​ណាត​អះអាង​ថា ពួក​នាង​មិន​ទាន់​មាន​គម្រោង​រៀប​ការ​នៅឡើយ​ទេ ប៉ុន្តែ​នាង​ចាត់​ទុក​អាពាហ៍ពិពាហ៍​សម្រាប់​នាង​គឺ​លែង​សំខាន់​ហើយ ។ អ្វី​ដែល​សំខាន់​សម្រាប់​នាង​គឺ​សំបុត្រ​អាពាហ៍ពិពាហ៍ ព្រមទាំង​ការ​យល់យោគ និង​អាច​រស់នៅ​ជាមួយ​គ្នា​បាន ។

ក្រោយ​ពី​ផ្តាច់​បែកបាក់​ពី​ស្វាមី​វ័យ​ចំណាស់​ដែល​ជា​មេធាវី​សម្បូរ​ទ្រព្យ​មក​នាង​ម៉ៅ ស៊ី​ណាត បាន​សាង​ស្នេហ៍​ថ្មី​ជាមួយ​បុរស​ជា​យោធា​នៅ​តំបន់​ព្រំដែន​វ័យ​ជាង​៣០​ឆ្នាំ លោក​ហោ សែន​វិសាល ។

អ្នក​នាង​ម៉ៅ ស៊ី​ណាត ធ្លាប់​អះអាង​ថា បុរស​រូប​នោះ​និង​រូប​នាង​ស្គាល់គ្នា​ជា​យូរ​មក​ហើយ ប៉ុន្តែ​ទើបតែ​យល់ចិត្ត​គ្នា​ក្នុង​រយៈពេល​ចុង​ក្រោយ​ហើយ​គេ​ឧស្សាហ៍​ទៅ​មើល​នាង​ដល់​ផ្ទះ ។ អំពើ​របស់​លោក​វិសាល ទាក់ចិត្ត និង​បេះដូង​អ្នក​នាង​ស៊ី​ណាត​មិន​ឲ្យ​ចេញ​ទៅ​ណា​បាន​ឡើយ ព្រោះ​នាង​ចាត់ទុកជា​មនុស្ស​ល្អ​ម្នាក់​ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​រូប​នាង ។

បើ​ទោះជា​ភាព​ស្និទ្ធស្នាល និង​ការ​យល់ចិត្ត​គ្នា​បាន​បង្ហាញ​ជា​សាធារណៈ តែ​រហូត​មក​ដល់​ពេល​នេះ អ្នក​នាង​ម៉ៅ ស៊ី​ណាត​នៅ​មិន​ទាន់​មាន​បំណង​រៀប​ការ ឆាប់​ៗ​ទេ បើ​ទោះបីជា​គូស្នេហ៍​របស់​នាង​រំអុក​ខ្លាំង​ក៏​ដោយ ។

ប្រឆាំង​គោលបំណង​របស់​គូស្នេហ៍ គឺ​មិន​ស្ថិត​នៅ​ក្រោម​ហេតុផល​ស្រមោល​ស្នេហ៍​ចាស់់​នៅ​តែ​ដិត​ជាប់​អារម្មណ៍​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នោះ គឺ​អ្នក​នាង​ម៉ៅ ស៊ី​ណាត​ចង់រក​លុយ​ឲ្យ​បាន​ច្រើន ដើម្បី​រៀបចំ​ពិធី​មង្គលការ​ឲ្យ​បាន​សមរម្យ ។ នេះ​បើ​តាម​អ្នក​នាង​ម៉ៅ ស៊ី​ណាត ធ្លាប់​បញ្ជាក់​អះអាង​ប្រាប់​កោះសន្តិភាព នា​ពេល​កន្លង​មក មុន​ពេល​ដែល​នាង​ទទួល​បានកូន​ស្រី​ម្នាក់​នា​ពេល​នេះ ៕