ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់សូវយល់! វៀតណាម​នាំ​ត្រី​​មកលក់​​ឱ្យ​​​​ខ្មែរ ​​រួចយក​​ត្រី​​​ខ្មែរ​​ទៅ​​វៀតណាម​​វិញ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​នាំ​គ្នា​ដឹក​ត្រី​ជា​ច្រើន​មុខ​ពី​ប្រទេស​ខ្លួន ចូល​មក​លក់​នៅ​ក្នុង​ផ្សា​រទូ​ទាំង​ខេត្តស្វាយរៀង​ដោយ​ឃើញ​មាន​ត្រី​ក្រហម ត្រី​ប្រា ត្រី​រ៉ស់ ត្រី​អណ្តែង ត្រី​ឆ្ពឹ​ន ត្រី​ទី​ឡាប​យ៉ា និង​ត្រី​ឌៀប ហើយ​បាន​ប្រមូល​ទិញ​ត្រី​ពី​ខ្មែរ ទៅ​ប្រទេស​វៀតណាម​វិញ គឺ​មាន​ត្រី​រ៉ស់ ត្រី​ឆ្លាត ត្រី​កេះ និង​អន្ទង់ ។

ខេត្តស្វាយរៀង ៖ ឈ្មួញ​វៀតណាម​នាំ​គ្នា​ដឹក​ត្រី​ជា​ច្រើន​មុខ​ពី​ប្រទេស​ខ្លួន ចូល​មក​លក់​នៅ​ក្នុង​ផ្សា​រទូ​ទាំង​ខេត្តស្វាយរៀង​ដោយ​ឃើញ​មាន​ត្រី​ក្រហម ត្រី​ប្រា ត្រី​រ៉ស់ ត្រី​អណ្តែង ត្រី​ឆ្ពឹ​ន ត្រី​ទី​ឡាប​យ៉ា និង​ត្រី​ឌៀប ហើយ​បាន​ប្រមូល​ទិញ​ត្រី​ពី​ខ្មែរ ទៅ​ប្រទេស​វៀតណាម​វិញ គឺ​មាន​ត្រី​រ៉ស់ ត្រី​ឆ្លាត ត្រី​កេះ និង​អន្ទង់ ។

ទាក់ទិន​ករណី​នេះ​ដែរ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ នេះ ប្រជាពលរដ្ឋ​ដែល​ជា​អ្នកលក់​ត្រី​ក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយ​រៀង បានឱ្យ​ដឹង​ថា ជា​ច្រើន​ខែ​មក​ហើយ ដែល​ឈ្មួញ​ជនជាតិ​វៀតណាម​បាន​ដឹក​ត្រី​ចិញ្ចឹម​ពី​ប្រទេស​វៀតណាម​ចូល​មក​ដាក់​លក់​ផ្ទាល់ នៅ​តាម​ចិញ្ចើមថ្នល់ ខាងលិច​ផ្សារ​វាល​យន្ត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​អាជីវករ​លក់​ត្រី​ជនជាតិ​ខ្មែរ​ដែល​ដាក់​លក់​ត្រី​នៅ​ខាងក្នុង​ផ្សារ​វាល​យន្ត មិន​អាច​ប្រកួតប្រជែង​តម្លៃ​ទីផ្សារ ជាមួយ​ឈ្មួញ​ជនជាតិ​វៀតណាម ដែល​គេ​ដឹក​ត្រី​មក​ដាក់​លក់​ផ្ទាល់ ។

ពួក​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ត្រី​ស្រែ​ពី​ខ្មែរ​យក​ទៅ​ប្រទេស​វៀតណាម​វិញ ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​សិប​តោន ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​សួរនាំ​អ្វី​ឡើយ ជា​ពិសេស​វៀតណាម​ដឹក​ត្រី​ពី​ប្រទេស​វៀតណាម យក​មក​ដាក់​លក់​ផ្ទាល់​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​ការ​រកស៊ី​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដែល​រកស៊ី​លក់​ត្រី​ក្នុង​ផ្សា​រទូ​ទាំង​ក្រុង​ស្រុក​ខេត្តស្វាយរៀង​។

នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក គឺ​នៅ​ចំណុច​ភូមិ​រោង​បន្លែ​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង គេ​ឃើញ​រថយន្ត​ដឹក​ត្រី មក​ពី​ស្ទឹង​ស្លូត ខេត្តព្រៃវែង ដឹក​ត្រី​មក​លក់​ឱ្យ​ជនជាតិ​វៀតណាម ដើម្បី​ដឹក​យក​ទៅ​ប្រទេស​វៀតណាម រាប់​សិប​តោន មិនឃើញ​មាន​មន្ត្រី​​ជំនាញ​ណា​ម្នាក់ មក​សួរនាំ​ឡើយ គឺ​ជនជាតិ​វៀតណាម​បោះ​តង់ ធ្វើ​រោង​ប្រមូល​ទិញ​ត្រី​ខ្មែរ​ដោយ​រលូន ។

ក្រុម​អ្នកលក់​ត្រី​ខ្មែរ បាន​សំណូមពរ​ដល់​អាជ្ញាធរ គួរ​មាន​វិធានការ កុំឱ្យ​ជនជាតិ​វៀតណាម​ដឹក​ត្រី​មក​លក់​ផ្ទាល់​បែប​នេះ បើ​អនុ​ញ្ញាតិ​​​ឲ្យ​នាំ​ត្រី​ចូល មេត្តា​ឱ្យ​យក​មក​លក់​ឲ្យ​អាជីវករ​ខ្មែរ​អ្នកលក់​បន្ត​ទើប​កូន​ខ្មែរ​មានមុខ​របរ និង​មិន​ពិបាក​ប្រកួតប្រជែង​តម្លៃ​ទីផ្សារ ជាមួយ​វៀតណាម ។

ទាក់ទិន​ករណី​ខាងលើ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ជលផល​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ រីឯ​ម្ចាស់​ផ្សារ​វាល​យន្ត​ក៏​មិន​អាច​រក​ការ​បំភ្លឺ​បាន​ដែរ ។