ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​អប់រំ​ណែនាំ​ម្ចាស់​ទីតាំង​ល្បែ​.​ង​អន​ឡាញ​៣​ឃុំ ជាង​១០​កន្លែង​ឲ្យ​បញ្ឈប់​ជា​បន្ទាន់

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ល្បែ​.​ង​អន​ឡាញ​ចំនួន​១៥​ទីតាំង ក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​គងពិសី ត្រូវ​បាន​សមត្ថ​កិច្ច ព្រមទាំង​គណៈ​បញ្ជាការ​ឯកភាព​មូលដ្ឋាន​ធ្វើការ​ចុះ​អប់រំ​ណែនាំ​មិន​ឲ្យ​ម្ចាស់​ទីតាំង​ទាំងនោះ បន្ត

ខេត្តកំពង់ស្ពឺ ៖ នា​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ល្បែ​.​ង​អន​ឡាញ​ចំនួន​១៥​ទីតាំង ក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​គងពិសី ត្រូវ​បាន​សមត្ថកិច្ច ព្រមទាំង​គណៈ​បញ្ជាការ​ឯកភាព​មូលដ្ឋាន​ធ្វើការ​ចុះ​អប់រំ​ណែនាំ​មិន​ឲ្យ​ម្ចាស់​ទីតាំង​ទាំងនោះ បន្តសកម្មភាព​លេង​ល្បែ​.​ង​អន​ឡាញ​ទៀត​ឡើយ​។ ការ​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ល្បែ​.​ង​អន​ឡាញ​រួម​មាន ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​, អង្គ​ពពេល​, ព្រៃ​វិហារ ដឹកនាំ​ដោយ​គណៈ​បញ្ជាការ​ឯកភាព​ឃុំ ក្រោម​ការ​ណែនាំ​របស់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​គងពិសី និង​លោក​អធិការ​នគរបាល​ផង​ដែរ​។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​គងពិសី បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោកស្នងការ​អំពី​ការ​អនុវត្ត​បិទ​ទីតាំង​ល្បែ​.​ង​អន​ឡាញ​នេះ ទើប​លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​ណា​រ៉ា អធិការ​នគរបាល​ស្រុក​គងពិសី ដាក់​ផែនការ​ឲ្យ​តាម​មូលដ្ឋាន​ក្នុងស្រុក​គងពិសី ទាំងអស់ បន្ត​ចុះ​អនុវត្ត​ផែនការ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​គងពិសី អោយធ្វើ​កិច្ចសន្យា​លើ​ម្ចាស់​ទីតាំង​ល្បែ​.​ង Online ទាំងអស់ អោយ​បញ្ឈប់​សកម្មភាព​មិន​អនុញ្ញាតិ​អោយ​លេង​ទៀត​ឡើយ ព្រោះថា​ល្បែ​.​ង​មួយ គឺ​វា​មិន​បាន​ផល​ចំណេញ​នោះ​ទេ​។

ការ​ចុះ​អប់រំ​ណែនាំ​ធ្វើ​ឡើង​ចំនួន​១៥​ទីតាំង ក្នុង​នោះ​ភូមិ​ត្បូង​បឹង ចំនួន​០២​ទីតាំង​, ភូមិ​ព្រៃ​ទទឹង​កើត ចំនួន​០២​ទីតាំង​, ភូមិ​ព្រៃ​ខ្ញែរ ភូមិ​ក្រាំង​ទាវ ភូមិ​អ​ង្ខ​ខ្ជាយ ចំនួន​០២​ទីតាំង​, ភូមិ​ក្រសាំងផ្អែម ភូមិ​ទួល​សុទិន ភូមិ​អង្គ្រង ចំនួន​០២​ទីតាំង និង​ភូមិ​ស្វាយ​ទាប ចំនួន​៣​ទីតាំង​។ និយាយ​ជា​រួម ការ​ចុះ​បិទ​ល្បែ​.​ង​អន​ឡាញ​នេះ គឺ​បិទ​គ្រប់​ប្រភេទ​តែ​ម្តង ហើយ​ធ្វើ​តាម​របៀប​ភ្លៀងរលឹម​ទៀត​ផង គឺ​បន្ត​ធ្វើ​រហូត​បិទ​អស់ទាំង​ស្រុង​ក្នុងស្រុក​គងពិសី​តែ​ម្តង​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រៃ​ញាតិ បាន​ចុះ​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ទីតាំង​ល្បែ​.​ង Online ចំនួន​៥​ទីតាំង ស្ថិត​ក្នុងភូមិ​ចាស់ ភូមិ​ខ្លែង​ពណ៌​ជើង ភូមិ​ខ្លែង​ពណ៌​ត្បូង ភូមិ​ព្រៃ​ជរ និង​ភូមិ​បាក់​ក ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​ក្រឡា ស ខេ​ង បាន​ចេញ​លិខិត​បង្គាប់ការ​ចាត់​ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស​។ ល្បែ​.​ង​ឆ្នោត​ឡូ​តូ មាន់​ជល់​តាម​អន​ឡាញ ដែល​ជ្រក​តាម​ហាង​កាហ្វេ ជា​ប្រភព​នៃ​បទល្មើស​ចោរលួច ចោរឆក់ ប្លន់ អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ និង​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន​។ មហាជន​រង់ចាំ​មើល​ថា តើ​នៅ​តាម​បណ្តា​ស្រុក​ដែល​មាន​ល្បែ​.​ង​អន​ឡាញ ជល់​មាន់ ឡូ​តូ និង​ឆ្នោត​យួន មាន​វិធានការ​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​បាន​ដែរ​ឬ​យ៉ាងណា?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ