ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាច្រើនមែន! ចាត់ការក្នុងប្លុកបឹង​​កក់​សាជាថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​​ប្រជា​ការពារ​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​គឹ​ម វុ​ត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ​ និង​មានការ​ចង្អុល​បង្ហាញ​ពី​លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​ បាន​បើក​យុ​ទ្ធា​នា​ការ​ចុះ​បង្ក្រាប និង​ប្រមូល​ជនអនាថា ប្រើប្រាស់​គ្រឿង​ញៀន ស្ថិត​នៅ​ចំ​ណុច​​ភូមិ​​១-២-៤-២១ ​និង​២២ (​ប្លុក​បឹង​កក់​)​ សង្កាត់​ស្រះ​ចក ខាងក្រោយ​រដ្ឋាករទឹក​ស្វ​យ័​ត្ន​ក្រុងភ្នំពេញ កាលពី​

រាជធានី​ភ្នំពេញ ៖ កម្លាំង​​ប្រជា​ការពារ​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​គឹ​ម វុ​ត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ​ និង​មានការ​ចង្អុល​បង្ហាញ​ពី​លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​ បាន​បើក​យុ​ទ្ធា​នា​ការ​ចុះ​បង្ក្រាប និង​ប្រមូល​ជនអនាថា ប្រើប្រាស់​គ្រឿង​ញៀន ស្ថិត​នៅ​ចំ​ណុច​​ភូមិ​​១-២-៤-២១ ​និង​២២ (​ប្លុក​បឹង​កក់​)​ សង្កាត់​ស្រះ​ចក ខាងក្រោយ​រដ្ឋាករទឹក​ស្វ​យ័​ត្ន​ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ​កុម្ភៈ នេះ ។

​​ជា​លទ្ធផល​​ ត្រូវកម្លាំងឃាត់ខ្លួន​មនុស្ស​បាន​២១​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ ព្រមទាំង​ដកហូត​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​
ទៀត​ ។

គួរបញ្ជាក់ថា នេះ​​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​សាលា​ខណ្ឌដូនពេញ​បានបើក​យុ​ទ្ធនាការ​​បង្ក្រាប​ និង​ប្រមូល​ជនអនាថា អ្នក​សុំ​ទាន ​និង​ជន​ប្រើ​ប្រាស់​ថ្នាំ​ញៀន ​​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួនដែល​​ជា​ច្រើន​លើក​មក​ហើយ​​ដែលជនអនាថា អ្នក​សុំទាន ​និង​ជន​ប្រើ​ប្រាស់​ថ្នាំ​រាប់រយ​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ប្រគល់​ទៅ​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ ។