ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បង្ក្រាបដូចភ្លៀងរលឹម​

7 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀ.ន​ ​ដោយ​នៅ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ ​ចាប់ខ្លួន​ជនសង្ស័យ​​ជា​មុខសញ្ញា​​បាន​ចំនួន​៥​នាក់ និងដកហូត​​ថ្នាំ​គ្រឿងញៀ.ន​ចំនួន​២៧​កញ្ចប់ ព្រមទាំង​វត្ថុ​តាង​ពាក់​ព័ន្ធ​មួយ​ចំនួន​ផង​ ដែលប្រតិបត្តិការ​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់គ្នា​ គិត​ត្រឹមថ្ងៃទី២០ កុម្ភៈ នេះ ។ ​

ខេត្តកណ្ដាល ​៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​ដោយ​នៅ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ ​ចាប់ខ្លួន​ជនសង្ស័យ​​ជា​មុខសញ្ញា​​បាន​ចំនួន​៥​នាក់ និងដកហូត​​ថ្នាំ​គ្រឿងញៀន​ចំនួន​២៧​កញ្ចប់ ព្រមទាំង​វត្ថុ​តាង​ពាក់​ព័ន្ធ​មួយ​ចំនួន​ផង​ ដែលប្រតិបត្តិការ​នេះ​ធ្វើ​ឡើងជា​បន្តបន្ទាប់គ្នា​ គិត​ត្រឹមថ្ងៃទី២០ កុម្ភៈ នេះ  ។ ​

គួរបញ្ជាក់​ថា លទ្ធផល​ដែល​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួលធ្វើការ​បង្ក្រាប ចាប់តាំងពី​ថ្ងៃ​ទី​០១​​មករា ​ដល់​ថ្ងៃ​ទី​១១ ​កុម្ភៈ មាន​
ចំ​នួន​១១​លើក ចាប់​បាន​មុខសញ្ញា​​អ្នក​ជួញដូរ​ និង​ប្រើប្រាស់​ចំនួន​២០​នាក់ ក្នុង​នោះ​សុទ្ធតែ​ប្រុស​ទាំងអស់​ ។

មិនតែប៉ុណ្ណោះ​ ដកហូត​បាន​វត្ថុ​តាង​រួម​មានថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​៤០​កញ្ចប់ ដែល​មាន​កញ្ចប់​ធំ ចំនួន​៤​កញ្ចប់​,​កញ្ចប់​មធ្យម​​ចំនួន​១៨​កញ្ចប់​,​និង​កញ្ចប់​តូច​ចំនួន​១៨​កញ្ចប់​,​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ,​ទូរ​សព្ទ​ដៃ ០៨ គ្រឿង​លុយ​ចំនួន​១៥.០០០០​រៀល​,​ ពិល​ឆក់​១​ដើម​,​ អាវុធ​ច្នៃ​ចំនួន​៣​ដើម ក្នុង​នោះ​អាវុធ បាញ់​គ្រាប់កង់​២​ដើម និង​បាញ់​គ្រាប់កាំភ្លើង​AK​មួយ​ដើម​,​ ដាវ​២​ដើម រួម​ង​ឧបករណ៍​ប្រើប្រាស់​ និង​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ​។​