ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្រី​ក្មេង​ដេក​ជាមួយ​ប្តី​ចាប់​ស្រាត​ខោអាវ​ឱ្យ​ដើរ​តាម​ផ្លូវ

7 ឆ្នាំ មុន

«Metro» របស់​អង់គ្លេស​បាន​ផ្សាយ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​ស្ត្រី​ជា​ប្រពន្ធ​ក្របួច​សក់​នារី​វ័យក្មេង​អាយុ​២០​ឆ្នាំ ជា​ស្រី​ស្នេហ៍​របស់​ប្តី​ឱ្យ​ដើរ​ស្រាត​នៅ​តាម​ផ្លូវ ។ ធ្វើ​បែប​នេះ​ក្រោយ​ពី​ …

«Metro» របស់​អង់គ្លេស​បាន​ផ្សាយ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​ស្ត្រី​ជា​ប្រពន្ធ​ក្របួច​សក់​នារី​វ័យក្មេង​អាយុ​២០​ឆ្នាំ ជា​ស្រី​ស្នេហ៍​របស់​ប្តី​ឱ្យ​ដើរ​ស្រាត​នៅ​តាម​ផ្លូវ ។ ធ្វើ​បែប​នេះ​ក្រោយ​ពី​ស្ត្រី​ជា​ប្រពន្ធ​តាម​ទាន់ ខណៈ​ពេល​នារី​វ័យក្មេង​កំពុង​ដេក​ជាមួយ​ប្តី​របស់​ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្រុង​សៅ​ប៉ាវ​ឡូ ប្រទេស​ប្រេ​ស៊ី​ល កាលពី​ខែមករា ឆ្នាំ​២០១៧ ។

វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ស្ត្រី​ជា​ប្រពន្ធ​ទៅ​ទាន់ប្តី និង​នារី​វ័យក្មេង​នៅ​លើ​គ្រែ​ជាមួយ​គ្នា ។ ស្ត្រី​ជា​ប្រពន្ធ​យក​កាំបិត​កាត់សក់​នារី​វ័យក្មេង​នោះ​ចេញ រួច​ចាប់​ស្រាត​សម្លៀក​បំពាក់ ហើយ​ឱ្យ​ដើរ​កាត់មុខ​កូនប្រុស​២​នាក់ និង​ស្រែក​ឱ្យ​មហាជន​មើល ។

ស្ត្រី​ជា​ប្រពន្ធ​បាន​បង្ហោះ​អត្ថបទ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា «​ខ្ញុំ​មិន​ចាប់អារម្មណ៍​ទេ​ថា ទាំង​២​នាក់​កំពុង​គិត​អ្វី​នោះ ប៉ុន្តែ​ខ្ញុំ​នឹង​ចាត់ការ​ទៅ​លើ​មនុស្ស​ជា​សហាយស្មន់​របស់​ប្តី​ខ្ញុំ ។ ខ្ញុំ​ចង់ឱ្យ​នាង​ឈប់​សេពគប់​ជាមួយ​ប្តី​ខ្ញុំ​ចាប់ពី​ពេល​នេះ​តទៅ​» ។

ប៉ូលិស​កំពុង​ស៊ើបអង្កេត ប៉ុន្តែ​នារី​ជាប់ចោទ​រៀបរាប់​ថា ប្រុស​ស្នេហ៍​កុហក​នាង​ថា គេនៅ​លីវ ។ ពួក​នាង​រួមរស់​ជាមួយ​គ្នា​៥​ខែ​មក​ហើយ ៕