ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សា​រមូល​ប​ត្រ​កម្ពុជា កំពុង​ព្យាយាម​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ចុះបញ្ជី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្សា​រមូល​ប​ត្រ​កម្ពុជា​អភិវឌ្ឍន៍​ទៅ​បាន ត្រូវការ​ភាពរឹងមាំ​ទាំង​ផ្នែក​តម្រូវការ និង​ផ្នែក​ផ្គត់ផ្គង់ ។ ផ្នែក​ផ្គត់ផ្គង់​សំដៅលើ​ចំនួន​ភាគហ៊ុន​ចុះបញ្ជី​ដោយ​ក្រុមការងារ​ …

រាជធានី​ភ្នំពេញ ៖ ផ្សា​រមូល​ប​ត្រ​កម្ពុជា​អភិវឌ្ឍន៍​ទៅ​បាន ត្រូវការ​ភាពរឹងមាំ​ទាំង​ផ្នែក​តម្រូវការ និង​ផ្នែក​ផ្គត់ផ្គង់ ។ ផ្នែក​ផ្គត់ផ្គង់​សំដៅលើ​ចំនួន​ភាគហ៊ុន​ចុះបញ្ជី​ដោយ​ក្រុមការងារ​ជំរុញ​ការ​ចុះបញ្ជី Listing Incubator Program ដែល​បាន​និង​កំពុង​ខិតខំ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​សក្តានុពល​ជា​ច្រើន ពិសេស​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម ដើម្បី​ជំរុញ​ការ​ចុះបញ្ជី​នៅ​លើ​ផ្សា​រមូល​ប​ត្រ​។ ចំណែក​ផ្នែក​តម្រូវការ គឺ​សំដៅលើ​ចំនួន​វិនិយោគិន ពិសេស​វិនិយោគិន​សកម្ម ហើយ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​វិនិយោគ ។ ជាក់ស្តែង​ដូច​ជា ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា «My First Stock» ថ្ងៃនេះ​ជាដើម ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា «My First Stock» កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​ផ្សារ​ទំនើប​អុ​ី​អន លោក ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ចូលរួម​វិនិយោគ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ មិន​ត្រឹមតែ​ជម្រើស​វិនិយោគ​សក្តានុពល​ក្នុង​ផែនការ​ហិរញ្ញវត្ថុ​គ្រួសារ និង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផង​ដែរ ដោយហេតុ​ថា ទីផ្សារ​មូល​ប​ត្រ គឺជា​វិស័យ​បំពេញ​ឱ្យ​គ្នា​នឹង​វិស័យ​ធនាគារ ហើយ​ក៏​ជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច​ផង​ដែរ ។

លោក​បន្ត​ថា ៖ « យើង​សង្កេត​ឃើញ​ថា​នៅ​ប្រទេស​ទាំងអស់​ស្ទើរ​ពាសពេញ​ពិភពលោក​គឺ​សុទ្ធតែ​មាន​ផ្សារភាគហ៊ុន ជា​ឧទាហរណ៍ ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួម​មាន ថៃ ឡាវ វៀតណាម និង​មី​យ៉ា​ន់​ម៉ា សុទ្ធតែ​មាន​ផ្សារភាគហ៊ុន ។ ព្រម​ជាមួយនឹង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ សាធារណជន ឬ​វិនិយោគ ក៏​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា មាន​ជម្រើស​ក្នុង​ការ​វិនិយោគ កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​វិនិយោគ ទទួល​បាន​នូវ​ចំណេញ​មូលធន មាន​សិទ្ធិ​ក្នុង​ការ​រួមចំណែក​សម្រេចចិត្ត ។ នៅ​ក្នុង​ក្រុមហ៊ុន​ទទួល​បាន​ភាគលាភ និង​ងាយស្រួល​ក្នុង​ការ​បំ​លែង​ជា​សាច់ប្រាក់ ព្រមទាំង​បង្កើន​នូវ​ឱកាស​ការងារ​ក្នុងស្រុក នៅ​ពេល​ដែល​ក្រុមហ៊ុន​ទទួល​បាន​ដើមទុន​រយៈពេល​វែង​ដើម្បី​ពង្រីក​នូវ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន » ។

លោក​បណ្ឌិត ហ៊ាន សា​ហ៊ី​ប ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​ដល់​សាធារណជន វិនិយោគិន​សក្តានុពល ការ​ជំរុញ​ក្រុមហ៊ុន​សក្តានុពល​ឱ្យ​ចុះបញ្ជី និង​ការ​អភិវឌ្ឍ​ទីផ្សារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ គឺជា​កត្តាចាំបាច់​ដែល​ត្រូវ​បំពេញបន្ថែម​ដើម្បី​អនុញ្ញាត​ឱ្យ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​មុខ​ប្រកបដោយ​និរន្តរភាព ។ ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រាស​នានា​ឱ្យមក​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ ពិសេស​បាន​ជំរុញ​ដល់​សហគ្រាស​សាធារណៈ​ឱ្យ​ចុះបញ្ជី​ចូល​ផ្សា​រមូល​ប​ត្រ ក្នុង​គោលដៅ​មិន​ត្រឹមតែ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើម្បី​ជំរុញ​ដល់​ការ​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម ការ​បង្កើន​ប្រសិទ្ធភាព​ការងារ បង្កើន​ផលិតភាព និង​ការ​អភិវឌ្ឍ​ផលិតកម្ម ។

លោក ហុង សុខ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា ថ្លែង​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​រៀបចំ​ឱ្យ​មាន​វិធីសាស្ត្រ​ជួញដូរ​ផ្ទាល់​ប្រភេទ​បញ្ជា​ទីផ្សារ និង​ការ​ដំឡើង ដែល​កំណត់​ថ្លៃ​ពី​៥​ទៅ​១០% ដោយ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​យន្តការ​ទាំងនេះ​នឹង​អាច​ជួយ​បង្កើន​ទំហំ​ជួញដូរ អនុញ្ញាត​ឱ្យ​វិនិយោគិន​អាច​កេង​ចំណេញ​ពី​ការ​ឡើង​ចុះ​នៃ​ថ្លៃ​បាន​ច្រើន​ជាង​មុន ក៏​ដូច​ជា​បង្កើន​ស​ន្ទ​នី​ភាព​ទីផ្សារ ។

លោក​បន្ត​ថា ៖ « យើង​ក៏​បាន​និង​កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​កា​រត​ភ្ជាប់​ការ​ជួញដូរ​ជាមួយ​ផ្សារ​ហ៊ុន​នៅ​ប្រទេស​ជិតខាង ដូច​ជា​ប្រទេស​ថៃ​ជាដើម ។ ប្រសិនបើ​រាជរដ្ឋាភិបាល ជា​ពិសេស គណៈកម្មការ​មូល​ប​ត្រ​អនុញ្ញាត​នោះ វិនិយោគិន​បរទេស​អាច​ទិញ​លក់​ភាគហ៊ុន​យើង ដោយ​ប្រើ​គណនី​ដែល​គេ​មាន​ស្រាប់ ហើយ​វិនិយោគិន​កម្ពុជា​ក៏​អាច​ទិញ​លក់​ភាគហ៊ុន​បរទេស ដោយ​ប្រើ​គណនី​ដែល​យើង​មាន​ស្រាប់​ដែរ ដូច្នេះ ជើងមេឃ​វិស័យ​មូល​ប​ត្រ​យើង​កាន់តែ​ធំ ។ ទន្ទឹង​គ្នា​នេះ យើង​កំពុង​សិក្សា​ពី​លទ្ធភាព​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​យើង អាច​ទៅ​ចុះបញ្ជី​នៅ​ផ្សារ​គេ ហើយ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សារ​គេ អាច​មក​ចុះបញ្ជី​នៅ​ផ្សារ​យើង​ផង​ដែរ » ៕