ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ទទួលទាន​ទឹក​ច្រក​ដប​ប្លា​ស្ទិ​ក ?

7 ឆ្នាំ មុន

ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចូល​ចិត្ត​ទទួលទាន​ទឹក​ពី​ដប​ប្លា​ស្ទិ​ក​ទំនងជា​នឹង​ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ​ធាត់​ធំ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​អះអាង …

ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចូល​ចិត្ត​ទទួលទាន​ទឹក​ពី​ដប​ប្លា​ស្ទិ​ក​ទំនងជា​នឹង​ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ​ធាត់​ធំ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​អះអាង ​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា សារ ធាតុគីមី Bisphenol A រឺ​ហៅ​កាត់​ថា BPA ជា​ភ្នាក់ងារ​រំខាន​ដល់​អ័​៊​រ​ម៉ូ​ន មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ធាត់​ចំពោះ​ទារក​ក្នុង​ផ្ទៃ ។

នៅ​ពេល​ដែល​កុមារ​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​សារធាតុ​គីមី BPA រាង​កាយ​របស់​ពួក​គេ​មាន​រំញោច​កាន់តែ​តិច​ឡើង​ជាមួយនឹង​អ័​៊​រ​ម៉ូ​ន​ទទួលខុសត្រូវ​គ្រប់គ្រង​ចំណង់​អាហារ​។

ក្រុម​អ្នកជំនាញ​បាន​សារភាព​ថា​ពួក​គេ​មិន​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​លទ្ធផល​នេះ​ទេ និង​បាន​ព្រមាន​ពី​តម្រូវការ​ក្នុង​ការ​យល់​ដឹង​អំពី​កត្តាបរិស្ថាន​ជុំវិញ​ខ្លួន​ដែល​អាច​នាំ​ទៅ​ដល់​ការ​កើនឡើង​នៃ​ជំងឺ​ធាត់ ។

BPA​គឺ​សារធាតុ​គីមី​ដែល​មាននៅ​ក្នុង​ប្រអប់​ផ្លា​ស្ទិ​ក​ដាក់​អាហារ ដប​ទឹក​ប្លា​ស្ទិ​ក និង​កំប៉ុង​អាហារ​កំប៉ុង ។

សារធាតុ​គីមី​នេះ​អាច​រំខាន​ប្រព័ន្ធ​អង់​ដូ​គ្រី​ន (​ការ​ប្រមូលផ្ដុំ​នៃ​ក្រពេញ​ដែល​ផលិត​អ៊័​រ​ម៉ូ​ន​មួយ​ចំនួន ដោយ​ទៅ​ជំនួស​មុខងារ​អ៊័រ​ម៉ូ​ន​អ៊ឹ​ស្ត្រូ​សែន ដែល​ជា​អ៊័រ​ម៉ូ​ន​ភេទស្ត្រី ។

របាយការណ៍​មួយ​បាន​ចេញផ្សាយ​នៅ​ក្នុង​ខែតុលា​ឆ្នាំ​២០១៦ បាន​អះអាង​ថា ដប​ប្លា​ស្ទិ​ក​ដែល​មាន​សារធាតុ​គីមី​រំខាន​ដល់​អ័​៊​រ​ម៉ូ​ន អាច​បង្ក​ឱ្យ​មាន​ជំងឺមហារីក ជំងឺ​ទឹកនោមផ្អែម ជំងឺ ADHD និង​ជំងឺ​អូ​តិ​ម ។ ប៉ុន្តែ​សារធាតុ​គីមី​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ផលិតផល​ប្រើប្រាស់​រៀងរាល់ថ្ងៃ​របស់​យើង ចាប់ពី​ប្រអប់​ប្លា​ស្ទិ​ក និង​ដែក​សម្រាប់​ដាក់​អាហារ ម្សៅ​សាប៊ូ តុក្កតា និង​គ្រឿងសម្អាង​។

ជំងឺ​ទូទៅ​បំផុត​ដែល​បណ្តាល​មក​ពីសារ​ធាតុគីមី BPA ដែល​ជា​សារធាតុ​រំខាន​ដល់​ក្រពេញ​អង់​ដូ​គ្រី​ន​គឺ​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រសាទ រួម​មាន​ជំងឺ ADHD ជំងឺ​អូ​ទិ​ម និង​ខ្សោយ
បញ្ញា ៕