ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ស្តី​អំពី​”​ថ្មី​ៗ​លើស​អំពី​វេជ្ជសាស្ត្រ​មូលដ្ឋាន​”

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បើក​សិក្ខាសាលា​ស្តី​ពី​”​ថ្មី​ៗ​លើស​អំពី​វេជ្ជសាស្ត្រ​មូលដ្ឋាន​”​ក្រោម​អធិបតី លោក​សាស្ត្រាចារ្យ​គង់ សត្យា

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បើក​សិក្ខាសាលា​ស្តី​ពី​”​ថ្មី​ៗ​លើស​អំពី​វេជ្ជសាស្ត្រ​មូលដ្ឋាន​”​ក្រោម​អធិបតី លោក​សាស្ត្រាចារ្យ​គង់ សត្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​លោក​Dr.Mamoru Yamashita (CEO,KIshokai Medical Corporaction) មក​ពី​ប្រទេស​ជប៉ុន​។

សិក្ខាសាលា​ស្តី​អំពី​”​ថ្មី​ៗ​លើស​អំពី​វេជ្ជសាស្ត្រ​មូលដ្ឋាន ទស្សនៈវិស័យ​ឯកទេស​សម្ភព  និង​វេជ្ជសាស្ត្រ​នៃ​ការ​ជួសជុល​បង្កើត​កោសិកា​ថ្មី​” ដែល​បាន​សហការ​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ Nagoya ប្រទេស​ជប៉ុន​និង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នៅ​កម្ពុជា​។

លោក​សាស្ត្រាចារ្យ គង់ សត្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មាន​ប្រសាសន៍​ថា ប្រធានបទ​នៃ​សិក្ខាសាលា​នេះ​ត្រូវ​បាន​ជ្រើសរើស​ស្របគ្នា​ទៅ​នឹង​ការ​យកចិត្តទុកដាក់​នៃ​ការ​ថែទាំ​សុខភាព​នា​ពេល​បច្ចុប្បន្ន​ដែល​ប្រទេស​ទាំង​ពីរ​កម្ពុជា ជប៉ុន​កំពុង​ប្រឈម​មុខ​នឹង​ការ​ការពារ ការ​ត្រួតពិនិត្យ​និង​ការ​ព្យាបាល​ជំងឺ​ដោយ​កម្រិត​បច្ចេកទេស​ជំនាញ​កាន់តែ​ទំនើប​ឈានមុខ​ក្នុង​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​ព្យាបាល​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី ។ លោក​សាស្ត្រ​ចា​រ្យ​បាន​បន្ត​ថា ពិសេស​ជាង​នេះ​ទៅ​ទៀត​បច្ចេកទេស​ជំនាញ​នៃ​ការ​បណ្តុះបណ្តាល​អាច​ជួយ​ឲ្យ​យើង​រក​ឃើញ​នូវ​ជំងឺមហារីក​រោគ​ស្ត្រី ជម្ងឺមហារីក​មាត់ស្បូន​រួម​ទាំង​ការ​ថែទាំ​ស្ត្រី​មាន​ផ្ទៃពោះ សព្វ​ថ្ងៃនេះ​ជំងឺមហារីក​កំពុង​តែ​ដើរតួ​ជួរ​មុខ​គេ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​ក្រសួងសុខាភិបាល​កំពុងធ្វើការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​បំផុត ។

ជាមួយ​គ្នា​នេះ​ដែរ​ការ​ថែទាំ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​និង​ការ​ព្យា​ល​បាល​ជំងឺមហារីក​រោគ​ស្ត្រី​អាច​កាត់​បន្ថយ​នូវ​អត្រា​មរណៈ និង​ជា​ការ​បង្ការ​ជំងឺ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដោយសារ​វិទ្យាសាស្ត្រ​កាន់តែ​រីក​ចម្រើន ការ​ផលិត​ឧបករណ៍​កាន់តែ​ទំនើប ដែល​ទាមទារ​ឲ្យ​វេជ្ជបណ្ឌិត​ទាំងឡាយ​ត្រូវ​អភិវឌ្ឍន៍​បន្ថែម​ទាំង​ចំណេះដឹង​និង​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ដើរ​ទាន់​ការ​រីក​ចម្រើន​នៃ​សាកលលោក​។

លោក​សាស្ត្រាចារ្យ​គង់ សត្យា បាន​មាន​ប្រសាសន៍​ទៀត​ថា សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ មាន​តួនាទី​ជា​វេទិកា​គំរូ​សម្រាប់​កិច្ច​សហ​ប្រ​តិ​តប​ត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា ជប៉ុន ដែល​នឹង​នាំ​ឲ្យ​មានការ​កែ​លម្អ​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង ការ​ព្យាបាល​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​តាម​បែប​វិទ្យាសាស្ត្រ​នៃ​ការ​ថែទាំ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ការ​ព្យាបាល​ជំងឺមហារីក​រោគ​ស្ត្រី​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ក្នុង​ចំណោម​គ្រូពេទ្យ​ឯកទេស កម្ពុជា​-​ជប៉ុន ៕