ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ខ្សែភ្លើង​ទុក​ចោល មុខ​ខ្សែ​ប៉ះ​គ្នា​ឆេះ​បង្គោល​ភ្លើង​ផ្អើល​ទាំង​ព្រឹក

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ មានការ​ភ្ញាក់ផ្អើល​មួយ​ឈុ​ល ខណៈ​អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ …

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ មានការ​ភ្ញាក់ផ្អើល​មួយ​ឈុ​ល ខណៈ​អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​លើ​បង្គោល​ភ្លើង​ត្រង់​ចំណុច​ក្រុម​១២ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ករណី​ឆាបឆេះ​ខ្សែភ្លើង​នៅ​លើ​បង្គោល​ភ្លើង​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ដែល​គេ​ដាក់​ការ​សង្ស័យ​ថា មក​ពី​ការ​កាត់​ខ្សែ​ចាស់​ទុក​ចោល ហើយ​មិន​បាន​រុំ​ស្កុ​ត ពេល​មុខ​ខ្សែ​ប៉ះ​គ្នា​ក៏​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​សំណុំ​ខ្សែភ្លើង​នៅ​លើ​បង្គោល​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​២ និង​កម្លាំង​នគរបាល​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ និង​បិទ​បា​រ៉ែត​ភ្លើង រួច​ប្រើប្រាស់​បំពង់​ឧស្ម័ន និង​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​លើ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឡើយ ៕