ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ុស្តិ៍​ការពារ​ល្បែ​.​ង​ស៊ីសង​ចាប់​មនុស្ស​វ៉ៃ​ខ្នោះ និង​ធ្វើ​ទា​រុ​.​ណ​កម្ម

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

លោក សែ​ម វុ​ឌី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង នៃ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រង​បណ្តឹង​ថា បាន​វា​.​យ​ធ្វើ​ទា​រុ​.​ណ​កម្ម​សួរ​ចម្លើយ​លើ​ជន​ស​ង្ស័​យេ​ពិការ​ភាព ក្រោយ​ចាប់​វា​.​យ​ខ្នោះ​នាំ​ខ្លួន​ទាំង​កណ្តាល​យប់

ខេត្តកំពង់ស្ពឺ ៖ លោក សែ​ម វុ​ឌី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង នៃ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រង​បណ្តឹង​ថា បាន​វា​.​យ​ធ្វើ​ទា​រុ​.​ណ​កម្ម​សួរ​ចម្លើយ​លើ​ជន​ស​ង្ស័​យេ​ពិការ​ភាព ក្រោយ​ចាប់​វា​.​យ​ខ្នោះ​នាំ​ខ្លួន​ទាំង​កណ្តាល​យប់​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង គ្រា​ដែល​បុរស​ជា​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​គប់​ដំបូលផ្ទះ​អ្នក​បើក​ល្បែ​.​ង​ជល់​មាន់​អន​ឡាញ​មួយ​កន្លែង​។

លោកស្រី យូ ស៊ី​ណាត អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច បាន​និយាយ​ថា នៅ​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​០០​នាទី កូនប្រុស​របស់​គាត់​ឈ្មោះ គ្រុយ ធី​យ៉ា អាយុ​៤០​ឆ្នាំ បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើដំបូល​ផ្ទះ​គេ​ដែល​កំពុង​មានការ​ជួបជុំ​លេង​ល្បែ​.​ង​ជល់​មាន់​។ ហើយ​ការ​គប់​នោះ ដោយសារ​តែ​កន្លែង​ដែល​ជួបជុំ​លេង​ជល់​មាន់ មានការ​ហ៊ោ​រក​ញ្ជៀ​វ​បង្ក​សំឡេង​រំខាន​ដល់​ដំណេក​របស់​គ្រួសារ​គាត់​រាល់​យប់​។

ក្រោយ​ពេល​កូនប្រុស​របស់​គាត់​គប់​ដុំ​ថ្ម​រួច ស្រាប់តែ​នៅ​ម៉ោង​១០​និង​៣០​នាទី​យប់ ក៏​មាន​ប៉ូលិស​៤​នាក់ ជិះ​រថយន្ត​ហា​យ​ឡិន​ឌ័​រ ពណ៌​ក្រហម មួយ​គ្រឿង មក​ដល់​ផ្ទះ ហើយ​ក៏​បាន​ចាប់​វា​.​យ​ខ្នោះ​កូនប្រុស​របស់​គាត់​រុញ​ចូល​ឡាន​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ត្រែង​ត្រ​យឹ​ង​បាត់​។ លុះ​នាំ​ខ្លួន​ទៅ​ដល់​ប៉ុស្តិ៍ នាយ​ប៉ុស្តិ៍​ខាងលើ ព្រមទាំង​កូនចៅ​ក៏​បាន​ដាល់​ទៅ​លើ​ផ្ទៃមុខ​កូនប្រុស​គាត់​ទាំង​ដៃ​ជាប់​ខ្នោះ​ជា​ច្រើន​ដៃ បណ្តាល​ឱ្យ​ដួល​ទៅ​លើ​ដី និង​ចាប់​លើក​ឡើង​មក​វិញ បង្ខំ​ឱ្យ​ផ្តិត​មេដៃ​បញ្ចប់រឿង ហើយ​ក៏​បាន​ដោះ​លែង​មក​ផ្ទះ​វិញ នៅ​ម៉ោង​១២​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​។

លោកស្រី យូ ស៊ី​ណាត ជា​ម្តាយ​បុរស​ពិការ​ភាព​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ពេល​ដើរមក​ដល់​ផ្ទះ គាត់​បានឃើញ​ផ្ទៃមុខ​កូន​របស់​គាត់​មាន​សភាព​ហើម​ជាំ និង​បែក​បបូរមាត់​។ គ្រានោះ កូនប្រុស​គាត់​បាន​ប្រាប់​ពី​សកម្មភាព​ដែល​មេ​ប៉ុស្តិ៍ និង​គូកន​បាន​វា​.​យ​ធ្វើបាប និង​ធ្វើ​ទា​រុ​.​ណ​កម្ម​ទាំង​ដៃ​កំពុង​ជាប់​ខ្នោះ​ពេល​ចាប់​យក​ទៅ​។ គាត់​ថា កូនប្រុស​គាត់​ត្រឹមតែ​ទោស​គប់​ដុំ​ថ្ម​លើដំបូល​ផ្ទះ មិន​ដល់​ថ្នាក់​ចាប់​កៀក​វា​.​យ​ខ្នោះ​នោះ​ទេ ហើយ​ក៏​មិន​ដល់​ថ្នាក់​វា​.​យ​ធ្វើ​ទា​រុ​.​ណ​នោះ​ដែរ ម្យ៉ាង​កូន​គាត់​ក៏​មាន​ពិការ​ភាព​ផង​ដែរ​។

គាត់​ក៏​បាន​ស្នើ​សុំ​ឱ្យ​ផ្តល់​ភាព​យុត្តិធម៌​ដល់​កូនប្រុស​ពិការ​ភាព​របស់​គាត់ ដោយ​ឱ្យ​មេ​ប៉ុស្តិ៍​នៃ​ឃុំ​ត្រែង​ត្រ​យឹ​ង ចេញ​មុខ​ទទួលខុសត្រូវ​លើ​រឿង​នេះ ហើយ​ក៏​សុំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ ដែល​កំពុង​បើក​លេង​គគ្រឹកគគ្រេង ស្រែក​ហ៊ោ​បង្ក​ការ​រំខាន​ដល់​ដំណេក​ពលរដ្ឋ​ក្នុង​ពេល​យប់​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ចោទប្រកាន​នេះ លោក សែ​ម វុ​ឌី នាយ​ប៉ុស្តិ៍​ត្រែង​ត្រ​យឹ​ង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា លោក​អត់​បាន​វា​.​យ​ធ្វើបាប និង​ធ្វើ​ទា​រុ​.​ណ​កម្ម​ទេ ព្រោះ​លោក​ក៏​ដឹង​ដែរ​ថា បុរស​ដែល​បាន​ឃាត់​មក​នោះ មាន​កាយសម្បទារ​មិន​គ្រប់គ្រាន់​(​ពិការ​ភាព​) តែ​អ្វី​ដែល​លោក​ចាប់​យក​មក គឺ​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឱ្យ​ប្រព្រឹត្ត​ដូច្នេះ​ទៀត ខណៈ​សកម្មភាព​បែប​នេះ កើតឡើង​ច្រើន​ដង​មក​ហើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ល្បែ​.​ង​ជល់​មាន់​តាម​អន​ឡាញ និង​ឡូ​តូ កំពុង​កើត​មាន​ពេញបន្ទុក​តែ​ម្តង នៅ​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​នេះ ហើយ​គេ​មិន​ដែល​ឃើញ​អស់លោក​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​ម្តងណា​ឡើយ​។ ស្រប​ពេល​ថ្មី​ៗ កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេ​ង ទើបតែ​ចេញ​លិខិត​បង្គាប់ការ​ចាត់​ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស រួម​មាន​ល្បែ​.​ង​ឆ្នោត​ឡូ​តូ​ជល់​មាន់​តាម​អន​ឡាញ ដែល​ជ្រក​តាម​ហាង​កាហ្វេ​។ ជា​ប្រភព​នៃ​បទល្មើស ចោរលួច​ចោរប្លន់​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ និង​ភាព​អសន្តិសុខ​ក្នុង​មូលដ្ឋាន​យ៉ាងធ្ងន់ធ្ងរ​ណាស់​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ