ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សែន​អត់​ស៊ី​…​មែន !!

7 ឆ្នាំ មុន

លោក សម រ​ង្ស៊ី កាល​នៅ​មាន​ឋា​ម​ពល​ខ្លាំង​ខាង​ធ្វើ​នយោបាយ​…​បាន​បង្កើត​ទ្រឹស្តី​មួយ​ថា មាន​សែន​អត់​ស៊ី​…​មាន​ស៊ី​អត់សែន​…​

លោក សម រ​ង្ស៊ី កាល​នៅ​មាន​ឋា​ម​ពល​ខ្លាំង​ខាង​ធ្វើ​នយោបាយ​…​បាន​បង្កើត​ទ្រឹស្តី​មួយ​ថា មាន​សែន​អត់​ស៊ី​…​មាន​ស៊ី​អត់សែន​…​។

កាល​ណោះ​ទោះបី​ប្រើ​ទ្រឹស្តី​នេះ​ជា​សាធារណ​ក្តី ស៊ីនិង​សែន​នៅ​មានមុខ​តទល់​គ្នា​ដដែល​…​គ្រាន់តែ​ម្ខាង​កាន់​អំណាច​ដោយ​ការ​ឈ្នះ​ឆ្នោត សំឡេង​ច្រើន​លើសលុប​…​ម្ខាង​ទៀត​ឈ្មោះ​ស៊ី​ចាញ់​គ្រប់​កាលៈទេសៈ​…​ចាញ់​គ្រប់​អាណត្តិ ។ អ្នក​ឈ្នះ​កាន់​អំណាច​ដឹកនាំ​សង្គម​…​អ្នក​ចាញ់​មុខខ្លា់្ញ​នៅ​ក្រៅច្បាប់ ក្រៅសង្គម​…​ដែល​ពាក្យចាស់​ពោល​ថា «​អ្នក​ឈ្នះ​ធ្វើ​មេ អ្នក​ចាញ់​ធ្វើ​ចោរ​»…​។

អ្នក​ចាញ់​ចូល​មិន​ចុះ​…​អ្នក​ចាញ់​នៅ​ក្រៅច្បាប់​…​ទើប​បង្កើត​បាន​ទ្រឹស្តី​ប្រចាំ​ត្រកូល​ថា «​មាន​សែន​អត់​ស៊ី​…​មាន​ស៊ី​អត់​សែន​» ជា​ក្រឹត្យក្រម​…

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​…​កាល​ណោះ​តេ​ជោ​សែន និង​លោករ​ង្ស៊ី នៅ​តទល់​គ្នា​ដដែល​…​មិន​មាន​អត់​នរណា​មួយ​ទេ​…​សែន​នៅ​ដោយ​សែន​ទៅ​…​ស៊ី​នៅ​ដោយ​ស៊ីទៅ​…​។

ផ្ទុយ​ទៅ​វិញ​…​ទ្រឹស្តី​របស់​ស៊ីពិតជា​ត្រឹមត្រូវ​មួយ​រយ​ភាគរយមែន​…​ពី​មុន​គ្រាន់តែ​ពេលវេលា​«​ឡាក់​ឆុង​»​មិន​ទាន់​ធ្លាក់​មក​ដល់ប៉ុណ្ណោះ​…​។

ពេល​នេះ​…​យុគសម័យ​មកដល់​ហើយ​…​ពាក្យ​ថា «​មាន​សែនអត់​ស៊ី»​របស់​លោក​ស៊ីអត់​ខុសមែន!​ ពាក្យ​ថា «​មាន​ស៊ី​អត់​សែន​»​ប្រាកដជា​«​គ្មាន​ទេ​»…​ប៉ុន្តែ​បើ​ពាក្យ​ថា «​មាន​សែន​អត់​ស៊ី»…​ប្រាកដជា​«​មាន​មែន​» !

សូម​ស្វាគមន៍​អបអរសាទរ​ដែល​លោក​ស៊ីបាន​បង្កើត​ទ្រឹស្តី​នេះ​ឡើង​…មាន​សែន​ហើយ​…​ចាំបាច់​មាន​ស៊ី​រក​ខ្មោច​យ​រ៍​អី ? មាន​ចំណេញ​ឱ្យ​ស្រុក​ទេស​ឯណា ? មាន​នាំ​តែ​ចង្រៃ​ស្រុក​ទេស !!
            អា​ឡេវ