ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោក​ក្បាល​នឹង​ថ្នល់ជាតិ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​នឹង​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតន​:​មណ្ឌល បណ្ដាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ ខណៈ​បុរស​រូប​នេះ …

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ដួល​បោក​ក្បាល​នឹង​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតន​:​មណ្ឌល បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ខណៈ​បុរស​រូប​នេះ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្ត​កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

លោក ឃុំ សៅ​ណ​យ នាយ​ផ្នែក​នគរបាល​សណ្ដាប់ធ្នាប់ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ដុំ ស្រី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1A-9286 ។

មន្ត្រី​ដដែល​បាន​បន្ត​ថា គេ​មិន​ស្គាល់​ម៉ាក​រថយន្ត​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បុក​នោះ​ទេ តែ​គេ​គ្រាន់តែ​ដឹង​ថា រថយន្ត ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា​ជាមួយ​អ្នក​ជិះ​ម៉ូតូ ។

លោក ឃុំ សៅ​ណ​យ បាន​បញ្ជាក់​ថា បើ​តាម​ប្រភព​ព័ត៌មាន គឺ​ជន​រង​គ្រោះ​មាន​អាការ​:​ស្រវឹង​ដល់​កម្រិត ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ចំ​ពី​ចំហៀង​រថយន្ត​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង រីឯ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក​ទេ ព្រោះ​ប​បាន​បើក​រត់​បាត់​ទាំង​យប់ ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្រវឹង​ដល់​កម្រិត​ជិះ​ម៉ូតូ​រេ​ពេញ​ថ្នល់ ព្រោះ​គេ​ឃើញ​ផឹកស៊ី​ជាមួយ​បក្សពួក​តាំងពី​ព្រឹក​រហូត​មក ។ ប្រភព​បញ្ជាក់​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ លុះ​ជិះ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ឆ្លង​ទ្រូង​ថ្នល់​ជ្រុល​ទៅ​បុក​ចំ​ចំហៀង​រថយន្ត ដែល​ទំនង​បុក​ចំ​កង់​ក្រោយ ទើប​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​តែ​ម្ដង ចំណែក​រថយន្ត​បន្ថែម​ល្បឿន​បើក​រត់​បាត់ ។

លោក ម៉ែ​ន បូ​រី នាយ​ផ្នែក​ដំណោះស្រាយ​ការិយាល័យ​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ នៃ​អធិការ​នគរបាល​ស្រុក​រតន​:​មណ្ឌល បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​នោះ​ភ្លាម​ៗ ដើម្បី​ធ្វើការ​វាស់វែង បើ​ទោះជា​រថយន្ត​បាន​បើក​រត់​បាត់​ក្ដី ។ លោក​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត ខណ​:​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​បណ្ដោះអាសន្ន ដើម្បី​សួរនាំ និង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ៕