ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ការ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក យឹ​ម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានឱ្យ​ដឹង​ថា ក្រុ​ម​អ្នកតំណាង​រាស្ត្រ​គណបក្ស​របស់​លោក​បាន​សម្រេច​មិន​ចូលរួម​ប្រជុំ​

រាជធានី​ភ្នំពេញ ៖ លោក យឹ​ម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានឱ្យ​ដឹង​ថា ក្រុ​ម​អ្នកតំណាង​រាស្ត្រ​គណបក្ស​របស់​លោក​បាន​សម្រេច​មិន​ចូលរួម​ប្រជុំ​ពិភាក្សា​និង​អនុម័ត​លើការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៅ​ថ្ងៃនេះ​ទេ ព្រោះ​យើង​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើយ តែ​យើង​នឹង​ពិនិត្យ​ទៅ​លើ​សេចក្តីព្រាងច្បាប់​ណា​ដែល​មាន​ផលប្រយោជន៍​ចំពោះ​ប្រទេស​ជាតិ​យើង​នឹង​ចូលរួម ។

រីឯ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ការ​ចូលរួម​ឬ​មិន​ចូលរួម​ក្នុង​សម័យប្រជុំ​ថ្ងៃ​ទី​២០ ខែកុម្ភៈ មិន​ចោទ​ជា​បញ្ហា​នោះ​ឡើយ ព្រោះ​ចំនួនអ្នកតំណាង​រាស្ត្រ​មាន​គ្រប់​៥០+១ មិន​ចាំបាច់សំឡេង​ពី​គណបក្សប្រឆាំង​ទេ ។ មន្ត្រី​គណបក្សកាន់អំណាច​ដដែល​និយាយ​ទៀត​ថា នេះជា​នយោបាយ​ប្រជាធិបតេយ្យ ដែល​គណបក្ស
ឈ្នះ​ឆ្នោត​អាច​ធ្វើ​បាន ហើយ​គេ​ក៏​មិន​អាច​ចោទ​ថា នោះ​ជា​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​ឯក​បក្ស​នោះ​ឡើយ ៕