ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៩ កុ​ម្ភៈ កើតឡើង​៩​លើក ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​៣២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ : គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ កើតឡើង​ចំនួន​៩​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លា.ប់​២​នាក់​(​ប្រុស​) រង​របួសធ្ងន់​ …

រាជធានី​ភ្នំពេញ : គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ កើតឡើង​ចំនួន​៩​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​(​ប្រុស​) រង​របួសធ្ងន់​២០​នាក់ (​ស្រី​១០​នាក់​) របួសស្រាល​១២​នាក់​(​ស្រី​៨​នាក់​) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿង រួម​មាន​ម៉ូតូ​១០​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, ម៉ូតូ​រ៉ឺ​ម៉ក​១​គ្រឿង ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​១២​នាក់ (​យប់​៨​នាក់​) ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន​ផ្លូវជាតិ​៣​លើក​, ផ្លូវ​ខេត្ត​/​ក្រុង​៥​លើក​, ផ្លូវលំ​១​លើក ។

ដោយឡែក​យានយន្ត​បង្កហេតុ រួម​មាន ម៉ូតូ​៥​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​៣​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច​ម៉ូតូ និង​ម៉ូតូ​៣​លើក ស្លាប់​១​នាក់​, ម៉ូតូ និង​រថយន្ត​តូច​២​លើក​, ម៉ូតូ និង​ម៉ូតូ​រ៉ឺ​ម៉ក​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច និង​រថយន្ត​ធំ​៣​លើក ។

មូលហេតុ​គ្រោះថ្នាក់ ល្បឿន​១​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, ស្រវឹង​៣​លើក ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក ។

ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តកណ្តាល​២​លើក ស្លាប់​១​នាក់ របួស​២០​នាក់​(​ស្រី​១៥​នាក់​), កំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ របួស​ស្រី​២​នាក់​, កំពង់ចាម​២​លើក របួស​៤​នាក់​, ពោធិ៍សាត់​២​លើក របួស​៤​នាក់​(​ស្រី​១​នាក់​), ភ្នំពេញ​១​លើក របួស​១​នាក់ និង​ខេត្តក្រចេះ​១​លើក របួស​១​នាក់ ៕